បរទេស៖ ទូរទស្សន៍ BBC នៅព្រឹកថ្ងៃសៅរ៍នេះបានឥ្យដឹងថាសាជាថ្មីប្រធានាធិបតីអាមេរិកលោក Joe Biden បានធ្វើការព្រមានទៅលើព័ត៌មានមិនពិតនៅលើបណ្តាញសង្គមយក្សហ្វេសប៊ុកពាក់ព័ន្ធទៅនឹងបញ្ហារីករាលដាលនៃកូវីដ។
លោក Biden បាននិយាយថាថាព័ត៌មានមិនពិតប្រាកដទាំងអស់ដែលមាននៅលើហ្វេសប៊ុកគឺអាចសម្លាប់មនុស្សបានយ៉ាងងាយ។ការលើកឡើងនេះត្រូវបានធ្វើឡើងជាការឆ្លើយតបទៅនឹងសំណួរពីសំណាក់ក្រុមអ្នកកាសែតអំពីតួនាទីរបស់ហ្វេសប៊ុកសម្រាប់ការងារគាំទ្រទៅដល់យុទ្ធនាការប្រយុទ្ធប្រឆាំងកូវីដលើលោក។
កន្លងមកសេតវិមានក៏ធ្លាប់បានបញ្ជាក់ហើយដែរថាកំពុងតែព្យាយាមបង្កើនសំពាធទៅលើបណ្តាញសង្គមទាំងអស់លើលោកដើម្បីឲ្យពួកគេចូលរួមនៅក្នុងកិច្ចការងារប្រឆាំងទៅនឹងព័ត៌មានមិនពិតទាំងឡាយ។
ជាការគាំទ្រក្រុមហ៊ុនហ្វេសប៊ុកក៏ធ្លាប់បានអះអាងដែរថាខ្លួនបានចាប់ផ្តើមអនុវត្តកិច្ចការងារដ៏តានតឹងដើម្បីជួយការពារទៅដល់សុខាមាលភាពសាធារណៈ៕
មតិយោបល់