ព័ត៌មានជាតិ ព័ត៌មានសិល្បៈ និងកម្សាន្ត

សុខ ជំនោរ ៖ Cellcard សេវាកម្មកាន់តែកាប់

ភ្នំពេញ​៖ កវីនិពន្ធទំនុកច្រៀង ដ៏ល្បីល្បាញ លោក សុខ ជំនោរ បាន​ធ្វើការបញ្ចេញមតិរិះគន់មួយ ទៅលើបណ្តាញ​ទូរស័ព្ទ ក្រុមហ៊ុន Cellcard ថាជាក្រុមហ៊ុន ដែលមានសេវាកម្ម កាន់តែកាប់ ។ ជាមួយនឹងសារនេះដែរ បានធ្វើឲ្យ ​អ្នកគាំទ្រ របស់ខ្លួនលើបណ្តាញសង្គមហ្វេសប៊ុក យល់ស្របគ្រប់ៗគ្នា និង​បញ្ចេញមតិរិះគន់ផងដែរ ។​
កាលពីថ្ងៃទី ១៨ ខែ មេសា​ នេះ លោក សុខ ជំនោរ បានសរសេរលើហ្វេសប៊ុកខ្លួនថា ” Post Mouy!!!! ” ដែលភ្ជាប់មកជាមួយនឹង Text បែបរូបភាព បញ្ចេញមតិរិះគន់ “ពីមុនប្រើ XG តម្លៃ 10$ ក្នុង១ខែ តេក្នុងប្រព័ន្ធ ប្រហែល ២០០ នាទី ផ្ញើសារមិនកំណត់ សារក្រៅប្រព័ន្ធប្រហែល ៥០ (មិនច្បាស់) អឺនធើនេត 7GB និងអត្ថប្រយោជន៍ផ្សេងទៀត។ ឥឡូវ XG1 តម្លៃ 6$ ក្នុងមួយខែ តេក្នុងប្រព័ន្ធ និងផ្ញើសារ ចំនួន កំណត់ ២០ ដុល្លារ គ្មានការប្រើសារក្រៅប្រព័ន្ធ អឺនធើនេត ស្មើទឹកប្រាក់ ១០០ ដុល្លារ “។​

ក្នុងសារជារូបភាពនេះដែរ បានបន្តថា គម្រោងថ្មីនេះ ៥ ថ្ងៃអស់អឺនធើនេត ៨០ ដុល្លារ… ។​មានន័យថា សេវាកម្មកាន់តែកាប់ ខណៈក្រុមហ៊ុនដទៃប្រជែងបង្កើតគម្រោង កាន់តែថោក ។ ចង់បានក្រុមហ៊ុនយក្ស ចូលមក​រកស៊ី ក្នុងស្រុក ផ្តល់សេវាកម្ម ល្អជាងនេះ ។ @-សជន ។​

ក្នុងនោះដែរលោកក៏បាន តប​ Comments ជាមួយនឹង អ្នកគាំទ្រផងដែរថា “តាមពិតCellcard ពេលMetfone បើកដំបូង គឺcellcard បានក្លាយជាបណ្តាញសម្រាប់តែទទួលហៅចូលប៉ុណ្ណោះ ។ តែក្រោយមកsmartវាយលុកខ្លាំង ធ្វើឲ្យMetfone វិលមុខ ដូរយុទ្ធសាស្រ្ត ហើយCellcard បន្ទន់ឥរិយាបទមានកញ្ចប់សេវាគួររាប់រកឡើងវិញទើបហាក់គ្រាន់បើ តែ ពីពេលនេះ ទាំងបីប្រព័ន្ធ ហាក់កំពុងរួមគ្នា សាងមន្តអាគមថ្មីសង្រ្គប់អតិថិជនគ្រប់ៗគ្នា។ ចង់ដឹងថា រដ្ឋយើង មានវិធីអ្វីដើម្បី ឲ្យក្រុមហ៊ុនទូរស័ព្ទ បង្ហាញវិធីគណនា ទៀងទាត់ពីការប្រើប្រាស់ដោយគ្មានការគៃបន្លំ? ថ្លៃសេវាទូរស័ព្ទនេះ១ សាំងនៅក្នុងស្ថានីយ៍នេះ២ មិនដឹងថចំណុះគ្រប់អត់។ឃើញតែលេខវិល ក៏គ្រប់ចំណុះតាមហ្នឹងដែរ។ បូរបាច់-សជន”។​

សារនេះដែរ​មានមនុស្សរាប់រយនាក់បានចែករំលែកគ្នា បញ្ចេញមតិយល់ស្របគ្រប់ៗគ្នាថា Cellcard ជាក្រុមហ៊ុនមានសេវាកម្ម កាន់តែកាប់មែន ៕​
Sok Chomnor
2015-04-19_215442

មតិយោបល់