ព័ត៌មានជាតិ

ស្រវឹងនៅមិនសុខបង្កហិង្សា ចុងក្រោយទឹកភ្នែក

កណ្តាល: នៅថ្ងៃទី២៦ ខែសីហា ឆ្នាំ២០១៩ វេលាម៉ោង១និង៣០នាទី ចំណុចផ្ទះជនរងគ្រោះ នៅភូមិក្រងស្វាយ ឃុំស្វាយអំពារ ស្រុកមុខកំពូល ខេត្តកណ្តាល។
ជនរងគ្រោះឈ្មោះ ឡុង សុឃីម ភេទស្រីអាយុ៤២ឆ្នាំ រស់នៅភូមិ-ឃុំកើតហេតុ មុខរបរ លក់ត្រី ។
ជនសង្ស័យឈ្មោះ មួង ធី ភេទប្រុសអាយុ៣៥ឆ្នាំ រស់នៅភូមិ-ឃុំកើត ហេតុ មុខរបរមិនពិតប្រាកដ(ឃាត់ខ្លួន) ។
វត្ថុតាងចាប់យក ដុំថ្មចំនួន០១ដុំ ទំម្ងន់ ០៤ខាំ ។
សម្ភារខូចខាត ៖ស្នាមធ្លុះជញ្ជាំងផ្ទះ៣កន្លែង ។
តាមប្រភពព័ត៌មានបានឲ្យដឹងថានៅពេលកន្លងមកជនសង្ស័យ ធ្លាប់បាន ប្រើប្រាស់គ្រឿងញៀននិងប្រើអំពើហិង្សាក្នុងគ្រួសារ ជាច្រើនលើកច្រើនសារ។ លុះមកដល់ថ្ងៃទី២៥.០៨.២០១៩វេលាម៉ោងប្រហែល
១០និង០០នាទីក្រោយពីស៊ីការក្មួយ នៅភូមិ-ឃុំកើតហេតុរួចមក ពេលជនសង្ស័យមកដល់ផ្ទះបានឃើញឈ្មោះភា (ត្រូវជាបងថ្លៃ)បានផឹកស្រាជាមួយឈ្មោះខ្លង នៅក្នុងរោងមុខផ្ទះឈ្មោះភា ពេលនោះជនសង្ស័យ ក៏បានសួរឈ្មោះភាថា៖ ស្មើនិងមិនទាន់ដេកទៀតឈ្មោះភាក៏ឆ្លើយថា៖( អ្ហែងស្រវឹងឡើងដេកទៅ) រួចមកក៏មានការឈ្លោះប្រកែកគ្នាទៅវិញទៅមក រវាងឈ្មោះភា និង ជនសង្ស័យហើយឈ្មោះស្រី(ត្រូវជាប្អូនថ្លៃ)បានបាញ់ជំពាមកៅស៊ូមកលើផ្ទះម្តាយជនសង្ស័យ បង្កើត ឃើញដូច្នេះជនសង្ស័យក៏ រើសដុំថ្មមួយដុំគប់ទៅលើជញ្ជាំងផ្ទះជនរងគ្រោះ បណ្តាលឲ្យ ធ្លុះចំនួន៣ កន្លែង ភ្លាមៗនោះជនរងគ្រោះបានតេទូរសព្ទ័ ប្តឹងសមត្ថកិច្ចប៉ុស្ដិ៍ស្វាយអំពារ ហើយកម្លាំងប៉ុស្តិ៍ បានមកដល់កន្លែងកើតហេតុ តែជនសង្ស័យបានរត់គេចខ្លួនបាត់។ លុះដល់ថ្ងៃទី២៦.០៨.២០១៩ វេលាម៉ោង១និង៣០នាទី ជនសង្ស័យ បានមកផឹកស្រាជាមួយឈ្មោះ ឈឿន ឈ្មោះ ភក្តិ ផឹកអស់ស្រាបៀចំនួន០២កំប៉ុងជនសង្ស័យបានដើរមក បង្ករឿងសួរបងថ្លៃឈ្មោះ ភា ដែលកំពុងផឹកស្រាជាមួយឈ្មោះខ្លងថា៖ (អាណាថាអញគប់ផ្ទះអ្ហែង)ភ្លាមនោះជនសង្យ័យបានរើសយកដុំថ្មគប់លើផ្ទះ ឈ្មោះភាទៀត ភ្លាមនោះឈ្មោះ ភានិងអ្នកជិតខាងបាននាំគ្នាចាប់ជនសង្ស័យ
ប្រគល់ជូន សមត្ថកិច្ចប៉ុស្តិ៍ស្វាយអំពារតែម្តង ។ ករណីនេះផ្នែកជំនាញសហការជាមួយប៉ុស្តិ៍រដ្ឋបាលស្វាយអំពារបន្តចាត់ការតាមនីតិវិធី៕

 

មតិយោបល់