បន្ទាយមានជ័យៈ កាលពីវេលាម៉ោង ៦ និង៣០នាទីព្រឹកថ្ងៃទី២៦ ខែសីហា ឆ្នាំ២០១៩ មានករណីគ្រោះថ្នាក់ចរាចរណ៍ រវាងរថយន្ត បុករថយន្ត បណ្ដាលឲ្យស្លាប់មនុស្សម្នាក់ និងរបួសម្នាក់ នៅផ្លូវជាតិ៥៨ ត្រង់ចំណុចទំនប់ដាច់ស្ថិតនៅភូមិទំនប់ដាច់ ឃុំអូបីជាន់ ស្រុកអូជ្រៅ។
រថយន្តម៉ាក ហាយឡែនឌ័រ ពណ៌ស្ករ គ្មានស្លាកលេខ បើកបរដោយបុរសម្នាក់ មិនទាន់ស្គាល់អត្ដសញ្ញាណ បានបុកមួយរថយន្ត១គ្រឿងទៀត។
ករណីនេះ បណ្ដាលឲ្យតែកុងរថយន្តបង្កស្លាប់បាត់បង់ជីវិត និងភាគីរថយន្តម្ខាងទៀត រងរបួសធ្ងន់ ត្រូវបានបញ្ជូនទៅមន្ទីរពេទ្យផងដែរ៕





មតិយោបល់