ព័ត៌មានជាតិ

រន្ធត់ទាំងព្រឹក!! សង្ស័យដាច់ហ្វ្រាំង រថយន្តមួយគ្រឿង កិនមនុស្សស្លាប់ នៅខណ្ឌមានជ័យ

ភ្នំពេញ: (ព័ត៌មានបឋម) តាមសេចក្ដីរាយការណ៍ បានឲ្យដឹងថា មានករណីគ្រោះថ្នាក់ចរាចរណ៍ រថយន្តមួយគ្រឿង ថយកិនមនុស្សស្លាប់ ស្ថិតនៅសង្កាត់ស្ទឹងមានជ័យទី២ ខណ្ឌមានជ័យ រាជធានីភ្នំពេញ។

មូលហេតុ៖ សង្ស័យដាច់ហ្វ្រាំង។

កើតហេតុនៅវេលាម៉ោង ៨ និង ៥៤នាទីព្រឹកថ្ងៃទី២៧ ខែសីហា ឆ្នាំ២០១៩ ក្រោយបង្កតៃកុងរថយន្ត ត្រូវបានសមត្ថកិច្ច ឃាត់ខ្លួនបញ្ជូន ទៅកាន់ប៉ុស្តិ៍នគរបាលរដ្ឋបាល ដើម្បីចាត់ការតាមនិតិវិធី សម្រាប់ព័ត៌មានលម្អិត Post News នឹងផ្សាយពេលក្រោយ៕

មតិយោបល់