កំពង់ធំៈ នៅថ្ងៃទី០៦ ខែវិច្ឆិកា ឆ្នាំ២០២១ វេលាម៉ោង ១៤និង៥០នាទី នៅចំណុចភូមិសង្គម ឃុំសណ្ដាន់ ស្រុកសំបូរ ខេត្តកំពង់ធំ មានករណីក្មេងស្រីចំនួន០២នាក់ ត្រូវជាបងប្អូនជីដូនមួយនឹងគ្នា ខណៈឪពុកម្តាយទៅច្រូតស្រូវទុកឲ្យនៅផ្ទះ បាននាំគ្នាចុះងូតទឹកស្រះ នៅខាងក្រោយផ្ទះ បណ្ដាលឲ្យលង់ទឹកស្លាប់ទាំង០២នាក់ ។
-ក្មេងស្រីរងគ្រោះទី១-ឈ្មោះ ឈុន ស្រីនីត អាយុ ១០ឆ្នាំ ។
-ក្មេងស្រីរងគ្រោះទី២-ឈ្មោះ ខា ស្រីពេជ្រ អាយុ១៣ឆ្នាំ ។
ក្មេងទាំងពីរនាក់ខាងលើនេះ ត្រូវជាបងប្អូនជីដូនមួយនឹងគ្នា មានទីលំនៅក្នុងភូមិសង្គម ឃុំសណ្ដាន់ ស្រុកសំបូរ ។
មូលហេតុ៖ ឪពុកម្តាយទៅច្រូតស្រូវ ទុកកូនទាំងពីរនៅផ្ទះ ពួកគេក៏បាននាំគ្នាងូតទឹកស្រះក្រោយផ្ទះ ដែលមានជម្រៅជ្រៅ បណ្តាលឲ្យលង់ស្លាប់តែម្តង ។
ក្រោយពេលកើតហេតុ កម្លាំងសមត្ថកិច្ចជំនាញ នៅក្នុងមូលដ្ឋានបានចុះទៅពិនិត្យធ្វើកោសល្យវិច្ច័យសាកសព បន្ទាប់ពីពិនិត្យរួច បានបញ្ជាក់ថា ក្មេងស្រីទាំងរងគ្រោះទាំងពីរនាក់ខាងលើនោះ ពិតជាបានលង់ទឹកស្រះស្លាប់ប្រាកដមែន ហើយបានអនុញ្ញាតឲ្យឪពុក ម្តាយចាត់ចែងរៀបចំធ្វើបុណ្យតាមប្រពៃណី ៕


មតិយោបល់