ព័ត៌មានជាតិ

រថយន្តដឹកទំនិញធនធំបុកមនុស្សស្លាប់ ២នាក់ និងរងរបួសធ្ងន់ នៅក្រុងបាវិត

ស្វាយរៀង: តាមសេចក្ដីរាយការណ៍ព័ត៌មានបឋម នៅវេលាម៉ោង ១១និង៣០នាទីព្រឹក ថ្ងៃទី២៧ ខែសីហា​ ឆ្នាំ២០១៩ តាមបណ្ដោយផ្លូវជាតិលេខ១ ស្ថិតក្នុងភូមិជ្រៃធំ សង្កាត់ព្រែកអង្គុញ ក្រុងបាវិត ខេត្តស្វាយរៀង មានករណីគ្រោះថ្នាក់ចរាចរណ៍គួរឲ្យរន្ធត់មួយ រថយន្តដឹកទំនិញធនធំមួយគ្រឿង បានបុកមនុស្សស្លាប់ ២នាក់ និងរងរបួសធ្ងន់ម្នាក់បញ្ជូនទៅកាន់មន្ទីរពេទ្យ។

មូលហេតុ៖ មិនទាន់ដឹងនៅឡើយទេ។

សម្រាប់ព័ត៌មានលម្អិត Post News នឹងផ្សាយជូនពេលក្រោយ៕

មតិយោបល់