ព័ត៌មានជាតិ

រថយន្តធុនធំ បុករថយន្តលុចស៊ីស៤៧០ ធ្លាក់ផ្លូវផ្ងារជើងចូលក្នុងព្រៃ បណ្ដាលឲ្យមនុស្សរងរបួសធ្ងន់ស្រាល ៤នាក់

បាត់ដំបង: នៅថ្ងៃទី២៧ ខែសីហា ឆ្នាំ២០១៩ វេលាម៉ោង ៦និង១០នាទីព្រឹកចំណុចក្រុមទី១៥ ភូមិអូរគ្រៀត ឃុំគារ ស្រុកមោងឫស្សី លើផ្លូវជាតិលេខ៥ ចន្លោះបង្គោលគីឡូម៉ែត្រលេខ២៣៨-២៣៩ មានករណីគ្រោះថ្នាក់ចរាចរណ៍កើតឡើងរវាងរថយន្ត និងរថយន្តលុចស៊ីស។

រថយន្តបង្កម៉ាក ISUZUZ ធុនដឹកជញ្ជូនធំ ពាក់ស្លាកលេខ ព្រះសីហនុ 3A-2042 សណ្ដោងស៊ឺមីរ៉ឺម៉ក ពាក់ស្លាកលេខ ព្រះសីហនុ 4A-3779 អ្នកបើរបរមិនស្គាល់អត្តសញ្ញាណ(រត់គេចខ្លួនបាត់) បើកបរមកពីភ្នំពេញទៅបាត់ដំបង លុះមកដល់ចំណុចកើតហេតុខាងលើ បានបុកជាមួយរថយន្ត១គ្រឿងម៉ាក លុចស៊ីស៤៧០ ធុនទេសចរណ៍តូច ពាក់ស្លាកលេខភ្នំពេញ 2P-1256 អ្នកបើកបរឈ្មោះ រើន សារ៉ន ភេទប្រុស អាយុ ៣១ឆ្នាំ រស់នៅភូមិច្រាបវាល ឃុំអន្លង់វិល ស្រុកសង្កែ ខេត្តបាត់ដំបង ដែលកំពុងធ្វើដំណើរច្រាស់ទិសគ្នា បណ្ដាលឲ្យធ្លាក់ចូលស្នាមភ្លោះខាងកើតផ្លូវ និងមនុស្សរងរបួសធ្ងន់ស្រាល ៤នាក់។

ក្រោយកើតហេតុសមត្ថកិច្ចជំនាញ ចុះវាស់វែងយកវត្ថុតាង ទៅរក្សាទុកនៅអធិការដ្ឋាននរគបាល ដើម្បីកសាងសំណុំរឿងដោះស្រាយតាមនីតិវិធី ចំណែកអ្នករងរបួស ត្រូវបានបញ្ជូនទៅសម្រាក់ព្យាបាលនៅមន្ទីពេទ្យបង្អែកស្រុកមោងឫស្សី៕

មតិយោបល់