ព័ត៌មានជាតិ

សត្វប្រើសឈ្មោល១ក្បាលត្រូវរថយន្ដបុក ពេលនេះកំពុងត្រូវការគ្រូពេទ្យមកសង្គ្រោះ

ព្រះវិហារ: រហូតមកដល់រសៀលថ្ងៃទី២៦ សីហា ឆ្នាំ២០១៩នេះ ដែលមិនទាន់ឃើញមានគ្រូពេទ្យជំនាញខាងពេទ្យសត្វចុះមកព្យាបាលសត្វប្រើសឈ្មោល១ក្បាល ដែលត្រូវរថយន្ដបុកកាលពីយប់មិញនោះទេ បច្ចុប្បនយកមករក្សាទុកនៅដែនជំរកសត្វព្រៃបឹងពែរ ស្ថិតនៅក្នុងភូមិអូពោធិ៍ ឃុំរមណីយ៍ ស្រុករវៀង ខេត្តព្រះវិហារ។

លោក មាស ញឹម នាយកដែនជំរកសត្វព្រៃបឹងពែរ បានឲ្យ ដឹងនៅរសៀលនេះថា លោកបាននិងកំពុងទាក់ទងទៅខាងថ្នាក់លើក៏ដូចជាពេទ្យសត្វជំនាញៗ ក្នុងនិងក្រៅរដ្ឋាភិបាលសូមឲ្យមកព្យាបាលសត្វប្រើសដែលរងរបួសកាលពីយប់ថ្ងៃទី២៥ ខែសីហា។ ទោះជាពេលនេះគ្រូពេទ្យមិនទាន់មកសង្គ្រោះតែ មន្ត្រីរបស់លោកបានយកចិត្តទុកដាក់និងមើលថែបានយ៉ាងល្អបំផុត។

សូមបញ្ជាក់ថា៖ សត្វប្រើស១ក្បាលខាងលើបើមិនព្យាលបាលទាន់ពេលវេលានោះទេសត្វដ៏កម្រជិតនិងផុតពូជមួយនេះនិងត្រូវបាត់បង់ជីវិតជាក់ជាមិនខាននោះឡើយ ៕

មតិយោបល់