ព័ត៌មានជាតិ

ត្រាក់ទ័រសណ្ដោងរ៉ឺម៉កដឹកស្រូវ ឈប់ចតស្ងៀម ត្រូវម៉ូតូពន្លះគូទក្រោយ បណ្ដាលឲ្យស្លាប់មនុស្សម្នាក់

សៀមរាប: កាលពីវេលាម៉ោង១៨ និង៥០នាទី ថ្ងៃទី២៦ ខែសីហា ឆ្នាំ២០១៩ មានករណីគ្រោះថ្នាក់ចរាចរណ៍ លើផ្លូវជាតិលេខ ៦ ចន្លោះបង្គោលគីឡូ 335-336 ស្ថិតនៅភូមិទួលរវៀង ឃុំល្វា ស្រុកពួក រវាងត្រាក់ទ័រសណ្ដោងរ៉ឺម៉កដឹកស្រូវ និងម៉ូតូ ទិសដៅស្របទិសគ្នា។

ត្រាក់ទ័រម៉ាក Kubota M9540 ពណ៌ក្រហម សណ្ដោងរ៉ឺម៉ក ពណ៌ក្រហម ដឹកស្រូវ បើកបរដោយជនមិនស្គាល់អត្តសញ្ញាណ (រត់កិច្ចខ្លួនបាត់) ធ្វើដំណើរពីទិសលិចទៅកើត (ឈប់បែកកង់រ៉ឺម៉កខាងស្តាំ) ត្រូវម៉ូតូម៉ាក Honda Dream ពណ៌ខ្មៅ ឆ្នាំផលិត ២០១២ ឡើងតែមឆ្នាំ២០១៥ ពាក់ស្លាកលេខ 2E-0940 បើកបរដោយឈ្មោះ ប្រម រុំភេទប្រុស អាយុ ៤៩ឆ្នាំ រស់នៅភូមិគោក ថ្មី ឃុំល្វា ស្រុកពួក ខេត្តសៀមរាប ដោយមានពាក់មួកសុវត្ថិភាព ទិសដៅ ពីលិចទៅកើតបុកពីក្រោយ បណ្តាលឲ្យឈ្មោះ ប្រម រុំ (ស្លាប់)។

ការខូចខាត៖
-ម៉ូតូ១ គ្រឿង (មធ្យម)
-ត្រាក់ទ័រ១គ្រឿង (ស្រាល)

មូលហេតុ៖ ត្រាក់ទ័របែកកង់រ៉ឺម៉កខាងស្តាំ ឈប់និងមិនមានដាក់ភ្លើងសញ្ញា។

ក្រោយពេលកើតហេតុ កម្លាំងជំនាញ បានចុះវាស់វែងទីតាំងខាងលើ និងដកហូតវត្ថុតាងពាក់ព័ន្ធរក្សាទុកនៅអធិការដ្ឋាននគរបាលស្រុក ដើម្បីកសាងសំណុំរឿង ចាត់ការតាមនីតិវិធី ចំណែកសពជនរងគ្រោះ ប្រគល់ជូនគ្រួសារ យកធ្វើបុណ្យតាមប្រពៃណី៕

មតិយោបល់