ព័ត៌មានជាតិ

តើបងប្អូនចង់ដឹងទេ បែបបទ និងនីតិវិធីនៃការចុះបញ្ជីយានជំនិះ ត្រូវភ្ជាប់មកជាមួយអ្វីខ្លះ?

ភ្នំពេញ: មួយថ្ងៃ ពីរថ្ងៃនេះ…មានការលើកឡើងជាចម្ងល់..តើអត្តសញ្ញាណបណ្ណខេត្ត អាចធ្វើស្លាកលេខរថយន្ត ភ្នំពេញ បានដែរឬទេ?

នាយកដ្ឋានដឹកជញ្ជូនផ្លូវគោក សូមធ្វើការបកស្រាយ និងជម្រាបជូនថា៖
១. អត្តសញ្ញាណបណ្ណខេត្ត គឺត្រូវទទួលស្លាកលេខខេត្ត។ អត្តសញ្ញាណបណ្ណភ្នំពេញ ត្រូវទទួលស្លាកលេខភ្នំពេញ។
២. ការចុះបញ្ជីយានយន្ត គឺត្រូវយកអត្តសញ្ញាណបណ្ណ ជាគោល។
៣. ប៉ុន្តែក្នុងករណីដែល ម្ចាស់រថយន្តមានអត្តសញ្ញាណខេត្ត ហើយចង់បានលេខភ្នំពេញ ទាល់តែម្ចាស់រថយន្តនោះមានអាស័យដ្ឋានអចិន្ត្រៃយ៍នៅភ្នំពេញ។ ដូចនេះ គាត់ត្រូវយកអត្តសញ្ញាណរបស់គាត់ ភ្ជាប់មកជាមួយនូវសៀវភៅគ្រួសារឬសៀវភៅស្នាក់នៅ ដើម្បីជាឯកសារអម ក្នុងការចុះបញ្ជីរថយន្ត។

ដកស្រង់ចេញពីប្រកាស046 ប្រ.ក.សក. ចុះថ្ងៃទី ២៧ ខែមករា ឆ្នាំ២០១៧៕


មតិយោបល់