រតនគិរីៈ ខួបអនុស្សាវរីយ៍លើកទី១៥៣ ទិវាពិភពលោក កាកបាទក្រហម អឌ្ឍចន្ទក្រហម ០៨ ឧសភា ត្រូវបានសាខាកាកបាទក្រហមកម្ពុជាខេត្តរតនគិរីប្រារព្វរៀបចំឡើងនាព្រឹកថ្ងៃទី១១ឧសភាឆ្នាំ២០១៦នេះ ក្រោមប្រធានបទ”កាកបាទក្រហមកម្ពុជាមានគ្រប់ទីកន្លែង សម្រាប់គ្រប់គ្នា” ដោយមានការអញ្ជើញចូលរួមជាអធិបតីភាពពីសំណាក់លោក មួង ប៉យ ប្រធានកិត្តិយសសាខាកាកបាទក្រហមកម្ពុជាខេត្ត និងលោក ថង សាវុន ប្រធានគណៈកម្មាធិការសាខាកាកបាទក្រហមខេត្ត និងមានការចូលរួមពីសំណាក់មន្ត្រីរាជការ អាជីវករ ប្រជាពលរដ្ឋមកពីបណ្តាមជ្ឈដ្ឋាននានាក្នុងខេត្ត។
ក្នុងបរិយាកាសដ៏មហោឡារិកនេះផងដែរ ក៏មានការបរិច្ចាគថវិកាពីសប្បុរសជននានាជូនចំពោះសាខាកាកបាទក្រហមខេត្ត ក្នុងគោលបំណងគាំទ្រដល់សកម្មភាពមនុស្សធម៌របស់សាខាកាកបាទក្រហមបន្តបេសកកម្មជួយដល់ប្រជាពលរដ្ឋរងគ្រោះដោយសារគ្រោះធម្មជាតិ និងគ្រោះថ្នាក់ផ្សេងៗនៅក្នុងខេត្តនេះផងដែរ៕
មតិយោបល់