កោះកុងៈ យោងតាមអនុក្រឹត្យរបស់រាជរដ្ឋាភិបាលកម្ពុជា ស្តីពីការផ្ទេរភារកិច្ច និងតែងតាំងមន្ត្រីរាជការ បានសម្រេចធ្វើការផ្ទេរភារកិច្ច នៃគណៈអភិបាលក្រុង ស្រុក នៅក្នុងខេត្តកោះកុងចំនួន២រូប រួមមាន ដូចជា៖
ទី១. លោក បូ វិបុល ឋានន្តរស័ក្តិវរមន្ត្រី ថ្នាក់លេខ១ អភិបាល នៃគណៈអភិបាលក្រុងខេមរភូមិន្ទ ឲ្យទៅបម្រើការងារនៅសាលាខេត្តកោះកុង។
ទី២. លោក ទូ សាវុធ ឋានន្តរស័ក្តិវរមន្ត្រី ថ្នាក់លេខ២ ពីអភិបាលនៃគណៈអភិបាលស្រុកថ្មបាំង ឲ្យទៅកាន់តំណែងជាអភិបាល នៃគណៈអភិបាលស្រុកបូទុមសាគរ។
ក្នុងនោះដែរ ក៏មានការតែងតែមន្ត្រីរាជការ ចំនួន២រូប ដែលជាអភិបាលនៃគណៈអភិបាលក្រុង ស្រុក នៅក្នុងខេត្តកោះកុង មានដូចជា៖
ទី១. លោក ឈេង សុវណ្ណដា ឋានន្តរស័ក្តិអនុមន្ត្រី ថ្នាក់លេខ១ ឲ្យទៅកាន់តំណែងជាអភិបាលនៃគណៈអភិបាលក្រុង ខេមរភូមិន្ទ ។
ទី២. លោក អន សុធារិទ្ធ ឋានន្តរស័ក្តិអនុមន្ត្រី ថ្នាក់លេខ១ ឲ្យទៅកាន់តំណែងជាអភិបាលនៃគណៈអភិបាលស្រុកថ្មបាំង ៕
មតិយោបល់