ព័ត៌មានជាតិ

ប្រើល្បិចឆបោកម៉ូតូអ្នកស្រុកត្រូវសមត្ថកិច្ចឃាត់ខ្លួនបានទាំងពីរនាក់ប្តី ប្រពន្ឋ

បាត់ដំបងៈ ថ្ងៃទី ២៧ ខែសី ហា ឆ្នាំ ២០១៩ វេលាម៉ោង ១១និង១០នាទី នៅ ចំណុចក្រុមទី ២ ភូមិ ថ្នល់បត់ ឃុំអូររំដួល ស្រុកភ្នំព្រឹក ខេត្តបាត់ដំបង កម្លាំងជំនាញនៃអធិការ ដ្ឋាននគរបាលស្រុកភ្នំព្រឹកក្រោមការដឹកនាំរបស់លោកវរសេនីយ៍ទោ សារ៉េត វិសេដ្ឋ អធិការនគរបាលស្រុកភ្នំព្រឹក រួមជាមួយកម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាលអូររំដូល បានឃាត់ខ្លួនជនសង្ស័យចំនួន ០២នាក់ប្តីប្រពន្ឋ ដែលពាក់ពន្ធ័ករណី (ឆបោកម៉ូតូ) ប្រជាពលរដ្ឋក្នុងមូលដ្ឋានខាងលើ ។

លោកវរសេនីយ៍ទោ សារ៉េត វិសេធ បានបញ្ជាក់ថា ក្នុងរយៈពេលថ្មីៗនេះ ក្នុងមូលដ្ឋានស្រុកភ្នំព្រឹក ខេត្តបាត់ដំបង មានករណី (ឆបោកយកម៉ូតូ) របស់ប្រជាពលរដ្ឋក្នុងមូលដ្ឋានដោយក្រុមជន សង័្សយបានប្រើល្បិចទំនាក់ទំនងធ្វើហាក់ដូចជា ស្គាល់គ្នាជាមួយជនរងគ្រោះណាដែលមានម៉ូតូល្អសមរម្យរួចក៏សុំខ្ចីម៉ូតូនោះដោយប្រាប់ថា ឲ្យប្រពន្ឋជិះទៅដកប្រាក់នៅកន្លែង(វេរប្រាក់) តែ ខ្លួននៅអង្គុយរង់ចាំនៅទីនោះជាមួយជនរងគ្រោះជាម្ចាស់ម៉ូតូ តែខណៈដែលម្ចាស់ម៉ូតូជាប់មានធុរៈតែបន្តិចជនសង័្សយជាប្តីបានគេចខ្លួនបាត់ពីទី នោះ រីឯប្រពន្ឋដែលជាបក្សពួកជិះម៉ូតូយក ទៅ នោះគឺជិះយកទៅបាត់តែម្តង ។

ផ្តើមចេញពីករណីខាងលើ និងដោយបានការចូលរួមពីប្រជាពលរដ្ឋក្នុងមូលដ្ឋាននៅថ្ងៃទី ២៧ ខែ សីហា ឆ្នាំ២ ០១៩ នេះជនស័ង្សយមានឈ្មោះ ឃួន ប៊ុនរិត ភេទប្រុស អាយុ ៤៨ ឆ្នាំ រស់នៅភូមិទួលភ្លុង ឃុំអូរសារ៉ាយ ស្រុកត្រាំកក់ ខេត្តតាកែវ ជាប្តី និងឈ្មោះ ង៉ែត ស្រីទូច ភេទស្រី អាយុ ៣១ ឆ្នាំ រស់នៅមូលដ្ឋានជាមួយគ្នា(ជាប្រពន្ឋ) បានធ្វើសកម្មភាពប្រើល្បិច(ឆបោកម៉ូតូ)មួយគ្រឿងប្រភេទ សង់ C125 ពណ៌ ខ្មៅ ពាក់ស្លាកលេខ 1X 7710 លេខតួ និងម៉ាស៊ីន 93099349 ដែលជារបស់ឈ្មោះ ស៊ុន ច្រឹក ភេទ ប្រុស អាយុ ៧៦ ឆ្នាំ មានទីលំនៅភូមិថ្នល់បត់ ឃុំអូររំដួល ស្រុកភ្នំព្រឹក ខេត្តបាត់ដំបង ។ បន្ទាប់ពីធ្វើសកម្មភាពបាន បន្តិច ជនរងគ្រោះបានរាយការណ៍ដល់សមត្ថកិច្ចនគរបាលនិងឈានដល់ការឃាត់ខ្លួនជន សង័្សយ ទាំងពីរនាក់ខាងលើ ព្រមទាំងធ្វើការដកហូតបានម៉ូតូរបស់ជនរងគ្រោះមកវិញភ្លាមៗដែរ ។

លោកឧត្តមសេនីយ៍ត្រី ជេត វណ្ណនី ស្នងការរងផែនការងារព្រហ្មទណ្ឌនៃស្នងការដ្ឋាននគរបាលខេត្តបាត់ដំបង បានឲ្យដឹងថា នេះគឺជាល្បិចកលថ្មីមួយទៀតដែលជនសង័្សយបានប្រើប្រាស់ក្នុងការ(ឆបោកម៉ូតូ)ប្រជាពលរដ្ឋនៅមូលដ្ឋាន ពិសេស មូលដ្ឋាននៅឆ្ងាយពីទីប្រជុំជន ដែលករណី នេះនគរបាលមូលដ្ឋានត្រូវតែស្វែងយល់និងធ្វើការផ្សព្វផ្សាយដល់ប្រជាពលរដ្ឋក្នុងមូលដ្ឋានបាន ជ្រាបអំពីល្បិចកលមួយនេះនិងមានវិធានការទាន់ពេលវេលាក្នុងករណីមានបញ្ហានេះកើតឡើង ។

នៅចំពោះមុខសមត្ថកិច្ចនគរបាលជនសង័្សយ ទាំងពីរនាក់បានឆ្លើយសារភាពនូវសកម្មភាព របស់ខ្លួនដែលបានប្រព្រិត្តនាពេល កន្លងទៅ ហើយពេលនេះនគរបាលស្រុកភ្នំព្រឹកបានរៀបចំសំណុំរឿងបញ្ជូនជនសង័្សយទាំងពីរនាក់ទៅកាន់សា លាដំបូងខេត្ត បាត់ដំបងចាត់ការតាមផ្លូវច្បាប់ ៕

 

 

 

មតិយោបល់