កណ្ដាលៈ មានករណីហិង្សាមួយកើតឡើង នាថ្ងៃទី២១ ខែកុម្ភៈ ឆ្នាំ២០២០ វេលាម៉ោង០៩ និង ៤០នាទី ស្ថិតភូមិរាយដប ឃុំសៀមរាប ស្រុកកណ្តាលស្ទឹង ខេត្តកណ្តាល។
ជនរងគ្រោះឈ្មោះ ឡុង សុភា ភេទស្រី អាយុ ៥០ ឆ្នាំ ស្ថិតភូមិរាយដប ឃុំសៀមរាប ស្រុកកណ្តាលស្ទឹង ខេត្តកណ្តាល មុខរបរ នគរបាលជាតិ ។
ជនសង្ស័យឈ្មោះ ធី រស្មី ភេទប្រុស អាយុ ២៧ ឆ្នាំ ស្ថិតភូមិរាយដប ឃុំសៀមរាប ស្រុកកណ្តាលស្ទឹង ខេត្តកណ្តាល មុខរបរ មិនពិតប្រាកដ (ឃាត់ខ្លួន)។
វត្ថុតាងដកហូតបាន៖ ដុំថ្មចំនួន១ដុំ។
ដំណើររឿង៖ កាលពីថ្ងៃទី២១ ខែកុម្ភៈ ឆ្នាំ២០២០ មុនពេលកើតហេតុជនរងគ្រោះកំពុងអង្គុយចាំជិះម៉ូតូកង់បីឥណ្ឌា ទៅបើកប្រាក់បៀវត្សនៅធនាគារអេស៊ីលីដា ស្ថិតឃុំបឹងខ្យាង ស្រុកកណ្តាលស្ទឹង ខេត្តកណ្តាល ពេលនោះជនសង្ស័យដើរមកជេរបញ្ចោរជនរងគ្រោះ រួចដើរចេញបាត់ទៅចំណែកជនរងគ្រោះក៏ជិះម៉ូតូកង់បីឥណ្ឌាចេញទៅបើកប្រាក់បៀវត្សដែរ។លុះដល់ម៉ោងកើតហេតុជនរងគ្រោះ ត្រឡប់មកវិញដើរទៅទិញទឹកខណៈនោះជនសង្ស័យបានយកដុំថ្មវាយក្បាល ចុងចិញ្ចើមខាងឆ្វេង សៀតថ្កាខាងស្ដាំ មាត់ ជាច្រើនដុំថ្ម បណ្ដាលឲ្យបែកហូរឈាមនិងហើមជាំ ភ្លាមនោះ ជនរងគ្រោះត្រូវបានបងប្អូនដឹកបញ្ជូនទៅព្យាបាលរបួសនៅមន្ទីរពេទ្យឯកជន ក្រុងតាខ្មៅ។
ក្រោយកើតហេតុ ជនសង្ស័យត្រូវបានកម្លាំងនគរបាលប៉ុស្តិ៍សៀមរាប បញ្ជូនមកអធិការដ្ឋាននគរបាលស្រុកកណ្ដាលស្ទឹង ដើម្បីចាត់ការតាមនីតិវិធី៕
មតិយោបល់