កណ្តាលៈ ជនជាតិវៀតណាមម្នាក់ ស្លាប់ ដោយឆ្លងចរន្ដអគ្គិសនី ពេលយកម៉ូទ័រ ទៅបូមទឹក នៅថ្ងៃទី២៧ ខែសីហា ឆ្នាំ២០១៩ វេលាម៉ោង២និង២០នាទី
ដែលជនរងគ្រោះមាន ឈ្មោះ មួង កុង ភេទប្រុស អាយុ៤២ឆ្នាំ ជនជាតិវៀតណាម មានទីលំនៅភូមិលេខ៣ ឃុំប្រាសាទ ស្រុកស្អាង ខេត្តកណ្ដាល មុខរបរដើរទិញអេតចាយ។
តាមប្រភពព័ត៌មាននៅមុនពេលកើតហេតុជនរងគ្រោះបានយកម៉ូទ័របូមទឹកមកបូមទឹកក្នុងត្រើងដែលមានចិញ្ចឹមត្រី ពេលដែលរៀបចំតខ្សែរភ្លើងរួច ជនរងគ្រោះក៏បានចុះទៅក្នុងត្រើងដែលម៉ូទ័រកំពុងបូមពេលនោះក៏បានឆ្លងខ្សែរចរន្ដអគ្គិសនី ឆក់ជនរងគ្រោះបណ្ដាលអោយស្លាប់នៅកន្លែងកើតហេតុតែម្ដង ។
យពីទទួលបានព័ត៌មានភ្លាមកម្លាំងប៉ុស្តិ៍នគរបាលប្រាសាទបានសហការណ៍ជាមួយក្រុមប្រឹក្សាឃុំប្រាសាទ និងលោកមេភូមិលេខ៣ ចុះដល់កន្លែងកើតហេតុ រួចធ្វើការពិនិត្យសាកសពពុំមានស្លាកស្នាមអ្វីទេ បញ្ជាក់ថាជនរងគ្រោះពិតជាស្លាប់ដោយសារឆក់ខ្សែរភ្លើងប្រាកដមែន និងបានប្រគល់សាកសពជនរងគ្រោះអោយទៅក្រុមគ្រួសារយកទៅធ្វើបុណ្យតាមប្រពៃណី ៕
មតិយោបល់