ព័ត៌មានជាតិ

ទុស្សេរក្បាលអាគុយបណ្តាលឲ្យឆេះរថយន្តដឹកប្រេង១គ្រឿងនៅខេត្តកណ្តាល

កណ្តាល:​ ថ្ងៃទី ២៧ ខែសីហា ឆ្នាំ២០១៩ វេលាម៉ោង៥និង០០នាទីនៅចំណុចភូមិព្រែកយាយ
ហ៊ិន១ ឃុំឫស្សីជ្រោយ ស្រុកមុខកំពូល ខេត្តកណ្តាល មានករណីអគ្គិភ័យឆាប់ឆេះរថយន្ត០១
គ្រឿងម៉ាកម៉ុងហ្គោពណ៍សខៀវ ប្រភេទស៊ីទែន ដឹកប្រេងពាក់ស្លាកលេខ ញ១៧៧៨ ភ.ព២ ម្ចាស់រថយន្តឈ្មោះហាក់ ហុង ភេទប្រុសអាយុ៦៨ឆ្នាំ មុខរបរលក់ប្រេង រស់នៅភូមិឃុំកើតហេតុ។
សម្ភារ:ខូចខាតរួមមាន៖ឆេះរថយន្ត ០១គ្រឿង។
តាមសមត្ថកិច្ចបានឲ្យដឹងថា
បណ្ដាលមកពីផ្ទុះក្បាលអាគុយ។
ក្នុងហេតុការខាងលើប្រើប្រាស់រថយន្តពន្លត់អគ្គិភ័យចំនួន០១គ្រឿង ប្រើប្រាស់អស់ទឹក០១រថយន្តស្មើរនឹង ៧ម៉ែត្រគូបនឹងរលត់ជាស្ថាពរ៕

 

មតិយោបល់