ព័ត៌មានជាតិ

អ្នកសារព័ត៌មានម្នាក់ចង.ក សម្លាប់ខ្លួនដោយមិនដឹងមូលហេតុ

សៀមរាបៈ មានករណីចង.​ក សម្លាប់ខ្លួនបង្កការភ្ញាក់ផ្អើលកាលពីវេលាម៉ោង៦និង៣០នាទី ថ្ងៃទី២៧ ខែសីហា ឆ្នាំ២០១៩ នៅចំណុចព្រៃអង្គរវត្ត ស្ថិតនៅក្រុមទី១៣
ភូមិ មណ្ឌល៣ សង្កាត់ ស្លក្រាម ក្រុង សៀមរាម ខេត្ត សៀមរាប ។
ជនរងគ្រោះ ឈ្មោះ អេម រដ្ឋា ភេទប្រុសអាយុ ២៧ ឆ្នាំមុខរបរ អ្នកសារព័ត៌មាន មានទីលំនៅអចិន្រៃយ៌
ភូមិ គោកភ្លូ ឃុំ សារង្គ ស្រុក ស្វាយចេក ខេត្ត បន្ទាយមានជ័យ ។
បច្ចុប្បន្នស្នាក់នៅភូមិមន្ទាយចាស់ សង្កាត់ស្លក្រាម ក្រុង.ខេត្តសៀមរាប

តាមការបំភ្លឺពីសាក្សីឈ្មោះ សៀក គីមសឿន ឈ្មោះ ជាស៊ីនួន និង ឈ្មោះ ស៊ីណាត ជាអ្នកដើររកផ្សិតនៅក្នុងព្រៃបានអោយយើងដឹងថានៅវេលាម៉ោង៦និង៣០នាទី នាទី ថ្ងៃទី២៧ ខែសីហា ឆ្នាំ២០១៩ ខ្លួនទាំង ៣ បានដើររកផ្សិតក្នុងព្រៃអង្គរបានប្រទះឃើញសាកសពចង.ក និងដើមឈើរួចរត់មករាយការណ៍ជូនសមត្ថកិច្ចអោយទៅជួយពិនិត្យមើល ។
ការពិនិត្យសពមានភាពស្អុយរលួយនៅសល់តែឆ្អឺង និងសំលៀកបំពាក់ ។
ការសន្និដ្ឋាន សពស្លាប់ដោយធ្វើអត្តឃាត ( ចង.កនិងខ្សែគោពណ៍ខៀវ កំពស់ 6 ម៉ែត្រ ពីចំណុចចងមក ដី )
សពយើងបានប្រគល់ជូនក្រុមគ្រួសារយកទៅធ្វើបុណ្យតាមប្រពៃណី ៕

 

មតិយោបល់