ភ្នំពេញៈ បុរសជាគ្រួបង្រៀនម្នាក់ បានស្លាប់គួរឲ្យអាណោចអាធ័មនៅក្បែរម៉ូតូ បន្ទាប់ពីត្រូវជនមិនស្គាល់មុខ បាញ់ប្រហាចំនួន៣គ្រាប់ ហើយគេចខ្លួនចេញពីកន្លែងកើតហេតុបាត់ស្រមោល។
ហេតុការណ៍នេះ បង្កភ្ញាក់ផ្អើលកាលវេលាម៉ោង១១ និង៣០នាទីយប់ថ្ងៃទី២៧ ខែសីហា ឆ្នាំ២០១៩ ស្ថិតតាមបណ្ដោយផ្លូវបេតុង ច្រកចូលឪកាសខ្ញុំប្រមាណ៥០០ម៉ែត្រ ក្នុងសង្កាតឃ្មួញ ខណ្ឌសែនសុខ។
សពជនរងគ្រោះឈ្មោះ រឿន រតនា ភេទប្រុស អាយុ៣៣ឆ្នាំ មុខរបគ្រូបង្រៀនវិទ្យាល័យទួលប្រសាទ សង្កាត់ឃ្មួញ ខណ្ឌសែនសុខ ស្នាក់នៅភូមិសែនសុខ៥ សង្កាត់ឃ្មួញ ខណ្ឌសែនសខ។
ដំណើររឿង៖ ជនរងគ្រោះ បានជិះម៉ូតូស្គុបពី ពណ៌ស ពាក់ស្លាកលេខ រតនៈគីរី1E 7838 ធ្វើដំណើរតាមបណ្ដោយផ្លូវបេតុង ក្នុងទិសដៅពីកើតទៅលិច ខណៈមកដល់ចំណុចកើតហេតុ ក៏ត្រូវបានជនមិនស្គាល់មុខ បាញ់ប្រហារចំនួន៣គ្រាប់ ស្លាប់ភ្លាមៗ។
ភ្លាមៗផងដែរជនបង្ក បានគេចចេញពីកន្លែងកើតហេតុបាត់ស្រមោល បន្សល់នៅសំបកកាទុស្យចំនួនមួយ និងជនរងគ្រោះដេកស្លាប់នៅក្បែរម៉ូតូគួរឲ្យរន្ធត់។
ក្រោយកើតហេតុសមត្ថកិច្ចខណ្ឌសែនសុខ បានចុះមកដល់ចំណុចកើតហេតុ បានយកខ្សែចង់ហ៊ុមពទ្ធ័ជុំវិញកន្លែងកើត ចំណែកសពជំនាញមកដល់ បានឲ្យរថយន្តដឹកយកទៅតម្កល់ទុកនៅវត្តសែនសុខ ងាយស្រួលត្រួតពិនិត្យ និងធ្វើកោសល្យវិច័យ ក្រោយពិនិត្យរួចរាល់ ក៏បានប្រគល់ឲ្យក្រុមគ្រួសារ យកធ្វើបុណ្យតាមប្រពៃណី៕
មតិយោបល់