ព័ត៌មានជាតិ

ករណីប្រទះឃើញតាស៊ីក្លូម្នាក់ដេកស្លាប់ បង្កការភ្ញាក់ផ្អើលកើតឡើង នៅខណ្ឌដូនពេញ

ភ្នំពេញ: (ព័ត៌មានបឋម) នៅវេលាម៉ោង០៣ និង១៧ នាទីរសៀលថ្ងៃទី២៦ ខែឧសភា ឆ្នាំ២០២១ មានករណីប្រទះឃើញតាស៊ីក្លូម្នាក់ដេកស្លាប់ បង្កឲ្យមានការភ្ញាក់ផ្អើលកើតឡើង ស្ថិតតាមបណ្តោយផ្លូវលេខ១៤៤ ក្នុងសង្កាត់ផ្សារកណ្តាលទី១ ខណ្ឌដូនពេញ រាជធានីភ្នំពេញ ។

មូលហេតុ៖ មិនទាន់ដឹងច្បាស់នោះទេ ។ កម្លាំងសមត្ថកិច្ចជំនាញនៅក្នុងមូលដ្ឋាន លោកបានចុះទៅដល់ចំណុចកើតហេតុខាងលើ ធ្វើការពិនិត្យផងដែរ ។

សម្រាប់ព័ត៌មានលម្អិតក្រុមការងារ Post News នឹងផ្សាយជូនពេលក្រោយបន្តទៀត ៕

មតិយោបល់