ភ្នំពេញៈ ការិយាល័យនគរបាលសណ្តាប់ធ្នាប់រាជធានីភ្នំពេញ នៅវេលាម៉ោង ១១ និង៣០នាទីព្រឹកថ្ងៃទី២៧ ខែសីហា ឆ្នាំ២០១៩ បានចុះរៀបចំសណ្តាប់ធ្នាប់នៅមុខណាហ្គាវើល នឹងពេលល្ងាចបន្តចុះរៀបចំសណ្តាប់ធ្នាប់ នៅលើមហាវិថីសហពន្ធ័រុស្សីពីស្ពានអាកាស៧មករា ដល់មុខព្រលានយន្តហោះ ចំពោះរថយន្ដដែលឈប់ចតនៅលើផ្លូវ ដែលល្មើសនឹងស្លាកសញ្ញា គំនូសសញ្ញាចរាចរណ៍ បើកបរបញ្ច្រាសទិស ឈប់ចតកន្លែងរថយន្តក្រុង ដោយបញ្ជូនរថយន្តចំនួន០៥គ្រឿង passapp ១២គ្រឿង ត្រូវបានយកទៅរក្សារទុកនៅការិយាល័យ។
ប្រតិបត្តិការខាងលើនេះ បានធ្វើទ្បើងស្របតាមការណែនាំជាប្រចាំរបស់លោក ស ថេត អគ្គស្នងការរង និងជាស្នងការនគរបាលរាជធានីភ្នំពេញ ដើម្បីកាត់បន្ថយការកកស្ទះ ក៏ដូចជាចូលរួមរៀបចំទីក្រុងឲ្យមានសណ្តាប់ធ្នាប់ល្អ៕
មតិយោបល់