ព័ត៌មានជាតិ

ចំណាប់ខ្មាំង​អាមេរិក ដែល ISIS អះអាងថា ស្លាប់ ជា​នរណា​?

​ក្រុម​ឧទ្ទាម​រដ្ឋ​ឥស្លាម​ផ្ដាច់ខ្លួន ISIS បានប្រកាសថា ចំណាប់ខ្មាំង​ស្ត្រី​ជនជាតិ​អាមេរិក នាង Kayla Mueller ត្រូវបាន​សម្លាប់​នៅក្នុង​ការវាយប្រហារ​តាម​ដែនអាកាស​របស់​ប្រទេស​ហ្ស៊កដានី កាល​ពី​ថ្មីៗ ដែល​បាន​ទម្លាក់​គ្រាប់បែក​ទៅលើ​លំនៅដ្ឋាន​មួយកន្លែង ដែល​ជា​កន្លែង​លាក់​ខ្លួន​របស់ ISIS ទីក្រុង Raqqa ប្រទេស​ស៊ី​រី​។​

​បើទោះបីជា​យ៉ាងនេះ​ក្ដី គេ​នៅ​មិន​ទាន់​ច្បាស់​ថា នោះ​ជា​ការពិត ឬ​មួយ​យ៉ាងណា​នោះទេ ព្រោះ​អាច​ជា​ល្បិច​របស់​ក្រុម ISIS ដើម្បី​ធ្វើឲ្យ​អាមេរិក ខឹង​ហ្ស៊កដានី​។ ការវាយប្រហារ​តាម​ដែនអាកាស​របស់​ហ្ស៊កដានី ទៅ​លើ​មូលដ្ឋាន ISIS នៅ​ព្រំដែន​ស៊ី​រី ត្រូវបាន​ធ្វើឡើង​ក្រោយពេល​ដែល​ក្រុម ISIS បាន​ដុត​សម្លាប់​ចំណាប់ខ្មាំង​អ្នកបើកបរ​យន្តហោះ​របស់ខ្លួន ទើប​ហ្ស៊កដានី​កើត​មាន​កំហឹង ហើយ​ក៏​បើក​ការវាយប្រហារ​តែម្ដង​។​
_80845714_kaylamueller01
​តើ​នាង Kayla Mueller ជា​នរណា​? ហេតុអ្វី​បាន​ជា​នាង​ត្រូវបាន​ក្រុម ISIS ចាប់ខ្លួន​?
​នាង Kayla Mueller បាន​ធ្វើដំណើរ​ទៅកាន់​ព្រំដែន​តួ​ក​កី​-​ស៊ី​រី កាលពី​ឆ្នាំ ២០១២ ដើម្បី​បំពេញ​ការងារ​ជា​ក្រុមប្រឹក្សា​ជនភៀសខ្លួន​ដា​ណឺ​ម៉ាក និង​គម្រោង​គាំទ្រ​ជីវិត និង​ជា​ជំនួយការ​ដល់​ជនភៀសខ្លួន នេះ​បើ​យោង​តាម​ការបញ្ជាក់​ពី​ក្រុមគ្រួសារ​របស់​នាង​។​
​នៅ​ថ្ងៃ​ទៅ​០៤ ខែ​សីហា ឆ្នាំ ២០១៣ នាង Kayla Mueller ត្រូវបាន​ក្រុម IS ចាប់​ជា​ចំណាប់ខ្មាំង​នៅក្នុង​តំបន់​អាឡេ​ប៉ូ ប្រទេស​ស៊ី​រី ខណៈពេល​ដែល​នាង​បាន​ចាកចេញ​ពី​មន្ទីរពេទ្យ ដែល​គ្រប់គ្រង​ដោយ​អង្គការ MSF ។​

​នៅក្នុង​អំឡុងពេល​បំពេញការងារ នាង​បាន​ទៅដល់​កន្លែង​ជំរុំ​ជនភៀសខ្លួន និង​ជា​កន្លែង​ដែល​នាង​បាន​ជួប​ជាមួយ​ក្មេងៗ​ជាច្រើន ជាពិសេស​គឺ​នាង​បាន​ឃើញ​អ្វី​គ្រប់យ៉ាង​ដែល​ពុំ​ធ្លាប់​ឃើញ​ពី​មុន​មក​។ នាង​បាន​ប្រាប់​ទៅ​កាន់​ក្រុម​គ្រួសារ​ថា នាង​មិន​អាច​ជួយ​ដល់​ជនភៀសខ្លួន​ស៊ី​រី​បាន​គ្រប់​គ្នា​នោះទេ ប៉ុន្តែ​នាង​នឹង​ព្យាយាម​ធ្វើឲ្យ​អស់ពី​សមត្ថភាព​តាម​តែ​អាច​ធ្វើទៅបាន​។​

​យោង​តាម​ការចុះផ្សាយរ​បស់​កាសែត Daily Courier បាន​ដកស្រង់​សំដី​នាង Mueller ថា “​ពេល​ខ្ញុំ​ទៅដល់​ស៊ី​រី ពួកគេ​បាន​សួរ​ខ្ញុំ​ថា ខ្ញុំ​ជា​ជនជាតិ​អាមេរិក​មែន​? ហើយ​ពួកគេ​បាន​សួរ​ទៀតថា ពិភពលោក​នៅ​ឯណា​? សំនួរ​នេះ​បាន​ធ្វើឲ្យ​ខ្ញុំ​យំ ហើយ​ពួកគេ​ក៏​យំ​ជាមួយ​ខ្ញុំ​ដែរ ព្រោះ​ថា​ខ្ញុំ​មិនដឹង​ជា​ឆ្លើយ​ប្រាប់​ពួកគេ​ថា​ម្ដេច​”​។​
​នាង Mueller បាន​បញ្ជាក់​នៅក្នុង​កាសែត​ដដែល​ថា នៅពេល​នាង​ទៅ​ដល់​ជំរុំ​ភៀសខ្លួន នាង​បាន​ឮ​ក្បែងៗ​និយាយថា ស្រី​ភាគច្រើន​ត្រូវ​រៀបការ​ជាមួយ​កងកម្លាំង​នៅ​មុនពេល​ពួកគេ​ហៀ​ប​ចេញទៅ​ប្រយុទ្ធ​។ នាង​បាន​បញ្ជាក់ទៀតថា ជីវិត​ហាក់ដូចជា​អយុត្តិធម៌ ព្រោះថា​មាន​ពេលខ្លះ​ពួកគេ​រស់នៅ​ដូច​សត្វ​ធាតុ​។​

​នាង Mueller បាន​បញ្ចប់​ការសិក្សា​នៅ​សកល​វិទ្យាល័យ Northern Arizona University និង​បាន​ចូល​បម្រើ​ការងារ​ស្ម័គ្រចិត្ត​ផ្នែក​ជួយសង្គ្រោះ និង​ជំនួយ​អស់​រយៈពេល ៣​ឆ្នាំ​។ បន្ទាប់ពី​បាន​បញ្ចប់​ការសិក្សា​នៅ​ក្នុង​ឆ្នាំ ២០១១ នាង​បាន​រស់នៅ និង​បាន​ធ្វើការ​ជាមួយ​ក្រុម​ជំនួយ​មនុស្សធម៌​នៅ​ភាគ​ខាងជើង​ប្រទេស​ឥណ្ឌា អ៊ីស្រាអែល និង​ប៉ាឡេ​ស្ទីន​។ បន្ទាប់មក នាង​បាន​ត្រឡប់​ទៅ​កាន់​អា​រី​ហ្សូ​ណាវិញ ដោយ​បម្រើ​ការងារ​នៅក្នុង​គ្លីនិក HIV/AIDS​។ នៅ​ចុងឆ្នាំ ២០១១ នាង​បាន​ទៅ​ប្រទេស​បារាំង និង​បាន​រៀន​ភាសា​បារាំង​ដើម្បី​ត្រៀម​ខ្លួន​ទៅ​ធ្វើការ​នៅ​អា​ហ្រិក ប៉ុន្តែ​នៅ​ឆ្នាំ ២០១២ នាង​បាន​សម្រេចចិត្ត​ទៅកាន់​ស៊ី​រី​៕​

មតិយោបល់