ព័ត៌មានជាតិ

ម្ខាងរបួសផ្ទៃមុខ និងម្ខាងទៀតរបួសដៃ ចុងក្រោយចូលប៉ុស្តិ៍

ភ្នំពេញ: ករណីហិង្សាវាយគ្នាទៅវិញទៅមក បណ្តាលឲ្យរបួសទាំងសងខាងនៅថ្ងៃទី ២៧ ខែសីហា ឆ្នាំ២០១៩ វេលាម៉ោង៦និង០០នាទីព្រឹក ចំណុចបន្ទប់ជួល លេខA2 ភូមិត្រពាំងថ្លឹង៤ សង្កាត់ចោមចៅទី១ ខណ្ឌពោធិ៍សែនជ័យ។

ដោយភាគី(ក) ឈ្មោះ ប៉ាវ សុវតី ភេទស្រី អាយុ ៣៦ឆ្នាំ កម្មការនីរោងចក្រ ស្នាក់នៅបន្ទប់ជួលលេខA2 ភូមិត្រពាំងថ្លឹង៤ សង្កាត់ចោមចៅទី១ ខណ្ឌពោធិ៍សែនជ័យ (របួសលើផ្ទៃមុខខាងឆ្វេង)។

ចំណែកភាគី(ខ) ឈ្មោះ នី លីដា ភេទស្រីអាយុ ២១ឆ្នាំមុខរបរកម្មការនីរោងចក្រ ស្នាក់នៅបន្ទប់ជួលភូមិត្រពាំងថ្លឹង៤ សង្កាត់ចោមចៅទី១ ខណ្ឌពោធិ៍សែនជ័យ
(របួសរលាត់ដៃខាងឆ្វេង)។

ក្រោយកើតហេតុភាគីទាំងសងខាង កំពុងធ្វើការសម្របសម្រួលគ្នានៅប៉ុស្តិ៍នគរបាល៕

មតិយោបល់