ព័ត៌មានជាតិ

ជនសង្ស័យម្នាក់ ខ្ចីទូរស័ព្ទគេ បែរជាយករត់ ម្ចាស់ស្រែកចោរៗ ត្រូវកូនសិស្សលោក ក្របួចជាប់ប្រគល់ឲ្យសមត្ថកិច្ច

ភ្នំពេញ: ជនសង្ស័យម្នាក់ បានហៅកង់បីឥណ្ឌាជិះ រួចធ្វើជាខ្ចីទូរសព្ទ័តែបែរជាយករត់ ត្រូវម្ចាស់កង់បីដេញតាមពីក្រោយ ស្រែកចោរៗ ពេលនោះ ប្រជាពរដ្ឋព្រមទាំងលោកសង្ឃព័ទ្ធចាប់បាន ក៏ប្រគល់ឲ្យសមត្ថកិច្ច។

ហេតុការណ៍នេះ បានកើតឡើងនៅវេលាម៉ោង ៤ និង១០នាទី ទៀបភ្លឺ ឈានចូលថ្ងៃពុធ ទី២៨ ខែសីហា ឆ្នាំ២០១៩ ស្ថិតត្រង់ចំណុចក្រោយវត្តនន្ទមន្នី ក្នុងសង្កាត់ស្ទឹងមានជ័យទី២ ខណ្ឌមានជ័យ រាជធានីភ្នំពេញ។

ជនសង្ស័យមានឈ្មោះ រុត រាជ ភេទប្រុស អាយុ២៥ឆ្នាំ ជនជាតិខ្មែរ មុខរបមិនពិតប្រាកដ ស្នាក់នៅពោធិ៍ចិនតុង ខណ្ឌពោធិ៏សែនជ័យ។ ជនរងគ្រោះឈ្មោះ ផល រត្ន័ធា ភេទប្រុស អាយុ២៧ឆ្នាំ មុខរបរត់កង់បីឥណ្ឌា ស្នាក់នៅកាណាឌីយ៉ា ខណ្ឌពោធិ៍សែនជ័យ មានស្រុកកំណើតភូមិស្ពានដែក ឃុំព្រែកទុន្លាប់ ស្រុកលើកដែក ខេត្តកណ្ដាល។

ប្រភពពីជនរងគ្រោះ បានឲ្យដឹងថា កង់បីណ្ឌារបស់គាត់ ពណ៌ស ពាក់ស្លាកកណ្ដាល 1AD 8755 ត្រូវបានជនសង្ស័យខាងលើ បានហៅជិះពីផ្សារស្ទឹងមានជ័យថ្មី ទៅរកមិត្តភក្ដិនៅក្បែរក្លឹបសេះមាស ពីកើតទៅលិចតាមបណ្ដោយផ្លូវវេងស្រេង ខណ:មកក្លឹបសេះមាស បានខ្ចីទូរសព្ទ័របស់គាត់ម៉ាក OPPO F11 PRO តេមួយសន្ទុះ។

បន្ទាប់មកជនសង្ស័យ បានឲ្យរូបគាត់ដឹកមកក្រោយវត្តនន្ទមុន្នី ហើយក៏ខ្ចីតេជាលើក ទី២បែរជារត់ចូលក្នុងវត្តឃើញដូចច្នោះ រូបគាត់បានដាក់កង់បីឥណ្ឌាចោល រត់ដេញតាមពីក្រោយ ស្រែកចោរៗ ត្រូវបានកូនសិស្សលោក ព្រមទាំងលោកសង្ឃព័ទ្ធ ចាប់បានប្រគល់ឲ្យសមត្ថកិច្ចតែម្ដង។

បច្ចុប្បន្នជនសង្ស័យ ត្រូវបានសមត្ថកិច្ចយកមកប៉ុស្តិ៍ស្ទឹងមានជ័យទី២ ធ្វើការសាកសួរ និងកសាងសំណុំរឿង បញ្ជូនខ្លួនទៅសាលាដំបូងរាជធានីភ្នំពេញ ចាត់ការតាមផ្លួវច្បាប់៕

មតិយោបល់