កណ្តាលៈ ករណីជនសង្ស័យជាកូន ផឹកស្រាស្រវឹងដុតផ្ទះចោល។
កើតហេតុនៅម៉ោង១២ និង១០នាទី ថ្ងៃត្រង់ទី១២ ខែមិថុនា ឆ្នាំ២០១៧ នៅចំណុច ផ្ទះជនរងគ្រោះ ភូមិព្រៃក្រឡាញ់ ឃុំលំហាច ស្រុកអង្គស្នួលខេត្តកណ្តាល។
ជនរងគ្រោះឈ្មោះ សុខ ឃី ភេទប្រុស៤១ឆ្នាំ មុខរបរ កសិករ នៅភូមិ ព្រៃក្រឡាញ់ ឃុំលំហាច ស្រុកអង្គស្នួល ខេត្តកណ្តាល។ ជនសង្ស័យឈ្មោះ ខេង សុខនៅ ភេទប្រុស អាយុ៣០ឆ្នាំ មុខរបរមិនប្រាកដ នៅភូមិព្រៃក្រឡាញ់ ឃុំ លំហាច ស្រុកអង្គស្នួល ខេត្តកណ្តាល ។
សម្ភារៈខូចខាត៖ ផ្ទះ១ខ្នង ទំហំ៥×៦ ឈើប្រក់សង្ក័សី ជព្ជាំងសង្ក័សី ឆេះអស់ទាំងស្រុង,លុយរៀល១០០.០០០រៀល,ទូរទស្សន៍១គ្រឿង,កង់២ គ្រឿង,គ្រែ ដេក១,ទូរដាក់ ខោ អាវ ២,សំបុត្របញ្ជាក់កំណើត៩ច្បាប់,អត្តសញ្ញាណប័ណ្ណសញ្ជាតិខ្មែរចំនួន៥សន្លឹក,សៀវភៅ ក២ និង ក៤ ២ក្បាល។
មុនពេលកើតហេតុ ជនសង្ស័យបានផឹកស្រាស្រវឹង ហើយមកដល់ រករឿងជេរបញ្ចោរឪពុក ម្តាយ តែពេលនោះ មិនមានអ្នកនិយាយតបវិញទេ ។ ពេលនោះជនរងគ្រោះបានចូលទៅដេកនៅក្នុងផ្ទះប្អូន ហើយជនសង្ស័យក៏បានលួចដុតផ្ទះជនរងគ្រោះតែម្តង ដោយឆេះអស់ទាំងស្រុង។
បច្ចុប្បន្នសង្ស័យបានបញ្ជូនអធិការដ្ឋាន ដើម្បីសាកសួរបន្ត និងកសាងសំណុំរឿងបន្តចាត់ការតាមនីតិវិធី៕
មតិយោបល់