ព័ត៌មានជាតិ

គ្រូបង្រៀនៅវិទ្យាស្ថានបច្ចេកទេសកម្ពុជាម្នាក់ ជិះម៉ូតូដួលតាមផ្លូវ ត្រូវពលរដ្ឋជួយនាំងទៅពេទ្យ

ភ្នំពេញ: បុរសវ័យ ជាគ្រូបង្រៀនម្នាក់ ខណ:ដែលមានបញ្ហាសុខភាព ជំងឺប្រចាំកាយ ហេតុតែការងារ តស៊ូបង្រៀនសិស្ស និស្សិត ទាំងខ្លួន មានសុខភាពមិនមាំទាំ ជិះម៉ូតូវិលត្រឡប់ទៅផ្ទះ គាប់ជួនជំងឺរើធ្វើទុក្ខ ទន់ដៃជើង គ្រប់គ្រងដៃចង្កូតម៉ូតូលែងបាន ក៏ដួលផីង លើស្ពានអាកាសផ្សារដីហុយ ផ្នែកខាងលិចភូមិទឹកថ្លា សង្កាត់ទឹកថ្លា ខណ្ឌសែនសុខ កាលពីវេលាម៉ោង៥ និង៣០នាទីល្ងាចថ្ងៃទី២៧ ខែសីហា ឆ្នាំ២០១៩ ភ្លាមៗត្រូវបានសមត្ថកិច្ច ប្រជាពលរដ្ឋ ដឹកតាមម៉ូតូកង់បីយកទៅពេទ្យ ។

ជនរងគ្រោះមានឈ្មោះ ប៉ែន ខេមករា ភេទប្រុស អាយុ៦០ ឆ្នាំ មុខរបរ គ្រូបង្រៀន នៅវិទ្យាស្ថានបច្ចេកទេសកម្ពុជា រស់នៅភូមិចម្ការឪឡឹក សង្កាត់កាកាប ខណ្ឌពោធិ៍សែនជ័យ ជិះម៉ូតូម៉ាក ZOOMER-X ពណ៌ ទឹកក្រូច ពាក់ស្លាកលេខ ភ្នំពេញ 1GA -6803 ក្នុងទិសដៅពីកើតទៅលិច ។

ប្រភពពីក្រុមគ្រួសារ បានឲ្យដឹងថា លោកគ្រូ មានបញ្ហាសុខភាព ជំងឺបំពង់ក ហើយមុនកើតហេតុ ខណ:ដែលលោកគ្រូ ជិះម៉ូតូ ZOOMER មួយគ្រឿង ពាក់ស្លាកលេខ ភ្នំពេញ 1GA-6803 ចេញពីបង្រៀនសិស្ស ក្នុងគោលបំណង់វិលត្រឡប់ទៅផ្ទះ ធ្វើដំណើរតាមបណ្តោយផ្លូវសហព័ន្ធរុស្សី ពីកើតទៅលិច ដល់លើស្ពានអាកាសផ្សារដីហុយ ប៉ែកខាងលិច លោកគ្រូកើតមានអាការ: ជំងឺរើធ្វើទុក្ខ ទន់ដៃជើង ដួលម៉ូតូតែម្តង ត្រូវបានបងប្អូនប្រជាពលរដ្ឋ សមត្ថកិច្ចជួយ រួមជាមួយក្រុមគ្រួសារ ដឹកតាមម៉ូតូកង់បី ទៅសង្គ្រោះ នៅមន្ទីពេទ្យ៕

មតិយោបល់