ភ្នំពេញៈ នារីម្នាក់ ដែលគេស្គាល់ថា ជាកញ្ញាទូច ស្រីល័ក្ខ បានបើករថយន្តស៊េរីទំនើប BMW-X5 មកបុកនឹងបុរសម្នាក់ ជិះម៉ូតូម៉ាកឌ្រីមសង់ អូសប្រហែលជាង៣០០ម៉ែត្រ ពីកន្លែងកើតហេតុ តែសំណាងល្អម្ចាស់ម៉ូតូលោតចេញពីម៉ូតូទាន់ រងរបួសស្រាល ។
ហេតុការណ៍ដ៏ភ្ញាក់ផ្អើលនេះ បានកើតឡើងកាលពីវេលាម៉ោង ១២និង៤០នាទីរំលងអាធ្រាតឈានចូលថ្ងៃទី ២៥ ខែ តុលា ឆ្នាំ ២០១៧ ស្ថិតនៅតាមបណ្តោយផ្លូវ វេងស្រេង សង្កាត់ ស្ទឹងមានជ័យ ខណ្ឌមានជ័យ រាជធានីភ្នំពេញ ។
យោងតាមប្រភពព័ត៌មានកន្លែងកើតហេតុ បានឲ្យដឹងថា មុនពេលកើតហេតុគេឃើញម៉ូតូមួយគ្រឿ ម៉ាកឌ្រីមសង់សេ១២៥ ពណ៌ខ្មៅ ស៊េរីឆ្នាំ២០១២មួយគ្រឿង ពាក់ស្លាកលេខ កំពង់ធំ 1D-1383 បើកបរដោយបុរសម្នាក់ ទិសដៅពីត្បូងទៅជើង ស្រាប់តែមានរថយន្តមួយគ្រឿងទៀត ម៉ាក BMW-X5 ស៊េរីទំនើប ពណ៌ប្រផេះ ពាក់ស្លាកលេខភ្នំពេញ 2AB-3288 បើកបរដោយកញ្ញា(ទូចស្រីល័ក្ខ)ស្របទិសដៅគ្នា ជាមួយនឹងម៉ូតូ លុះមកដល់ចំណុចកើតហេតុ មុខប៉េអឹមក្រុងក៏បានបុកម៉ូតូរបស់ជនរងគ្រោះ អូសប្រហែលជាង៣០០ម៉ែត្រ បានរថយន្តអែបចូលគៀន តែសំណាងល្អជនរងគ្រោះម្ចាស់ម៉ូតូឌ្រីមសង់នោះ លោតចេញពីលើម៉ូតូទាន់ គ្រាន់តែរងរបួសស្រាលប៉ុណ្ណោះ ។
ក្រោយពេលកើតហេតុកញ្ញាទូចស្រីល័ក្ខ បានចរចាគ្នាជាមួយម្ចាស់ម៉ូតូមួយសន្ទុះធំ ក៏មានវត្តមានលោកប៉ែនចំរុង ចូលមកដោះស្រាយផងដែរ ហើយកញ្ញាក៏បានបើករថយន្តចេញទៅ រួមនិងជនរងគ្រោះទ្បើងរថយន្តជាមួយលោកប៉ែនចំរុង ដើម្បីទៅមន្ទីពេទ្យ ហើយម៉ូតូដាក់កង់បីយកទៅជួលជុល សំណងទៅលើម៉ូតូ និងថ្លៃព្យាបាលភាគីខាងរថយន្ត ជាអ្នកចេញសងដើម្បីបញ្ចប់រឿងនៅកន្លែងកើតហេតុ៕
មតិយោបល់