ភ្នំពេញ៖ សាលារាជធានីភ្នំពេញបានឲ្យដឹងកាលពីថ្ងៃអង្គារថា ខ្លួននឹងដកហូតអាជ្ញាប័ណ្ណរបស់បណ្តាក្រុមហ៊ុន ដែលអ្នកម៉ៅការបន្តរបស់ខ្លួន តែងតែត្រូវបានចោទប្រកាន់ថាជានិច្ចកាលយកភាស៊ីលើសចំនួនកំណត់ពីអ្នកផ្ញើម៉ូតូសម្រាប់ការចតនៅតាមផ្សារមួយចំនួនក្នុងរាជធានី ប្រសិនបើបញ្ហានេះមិនត្រូវបានដោះស្រាយនោះទេ។
ការគំរាមដកហូតអាជ្ញាប័ណ្ណនេះត្រូវបានធ្វើឡើងក្នុងកិច្ចប្រជុំកាលពីថ្ងៃអង្គារក្រោមអធិបតីភាពលោក សេង រតនៈ អភិបាលរងរាជធានីភ្នំពេញ មានខ្លឹមសារថា “ប្រសិនបើក្រុមហ៊ុនណានៅតែបន្តរំលោភសៀវភៅបន្ទុកទៀត សាលារាជធានីនឹងលុបចោលកិច្ចសន្យា”។
អាជ្ញាធរមូលដ្ឋាននិងអ្នកគ្រប់គ្រងផ្សារបានត្អូញត្អែរថា ក្រុមហ៊ុនដែលជួលចំណតផ្ញើកង់ម៉ូតូបន្ត យកភាស៊ីលើសអ្វីដែលកំណត់នៅលើសំបុត្រ ដែលជះផលប៉ះពាល់ដល់ទាំងអ្នកដើរទិញអីវ៉ាន់និងអាជីវករ។
ការកំណត់ភាស៊ីសម្រាប់ចតម៉ូតូមួយគ្រឿងនៅតាមផ្សារក្នុងរាជធានី តម្លៃ៣០០រៀល ឬ០,០៧ដុល្លារ ចំណែកភាស៊ីសម្រាប់ផ្ញើកង់វិញគឺ២០០រៀល ឬប្រហែល០,០៥ដុល្លារ។ ប៉ុន្តែអ្នកផ្ញើម៉ូតូលើកឡើងថា ពួកគេត្រូវបានគេយក៥០០រៀលជាទៀងទាត់ ឬប្រហែល០,១២ដុល្លារសម្រាប់ផ្ញើកង់មួយគ្រឿង និង១.០០០រៀល ឬប្រហែល០,២៥ដុល្លារសម្រាប់ម៉ូតូមួយគ្រឿង៕
មតិយោបល់