ព័ត៌មានជាតិ

អាសូរណាស់! ក្មេងស្រីអាយុទើប ១ខួបកន្លះ ធ្លាក់ក្នុងរន្ធលូស្លាប់

កំពត: នៅវេលាម៉ោង ៩ និង៣០នាទីព្រឹកថ្ងៃទី២៨ ខែសីហា ឆ្នាំ ២០១៩ នៅចំណុចសាលារៀនបុះត្របែក ស្ថិតក្នុងភូមិបុះត្របែក ឃុំត្រពាំងព្រីង ស្រុកទឹកឈូ ខេត្តកំពត មានករណីក្មេងធ្លាក់ចូលរន្ធលូ បណ្តាលឲ្យស្លាប់បាត់បង់ជីវិត។

ក្មេងរងគ្រោះឈ្មោះ រ៉ង លីហេង ភេទស្រី អាយុ ១៥ខែ បានស្លាប់ពេលយកទៅដល់មន្ទីរពេទ្យបង្អែកខេត្តកំពត ។ ឪពុកឈ្មោះ ហ៊ាវ កាញ់ អាយុ ២៩ឆ្នាំ និងម្តាយឈ្មោះ កប ហ៊ាវ អាយុ ២៧ឆ្នាំ រស់នៅភូមិបុះត្របែក ឃុំត្រពាំងព្រីង ស្រុកទឹកឈូ ខេត្តកំពត។

មូលហេតុ៖ ម្តាយលក់ឥវ៉ាន់ នៅសាលារៀនហើយបានយកក្មេងរងគ្រោះទៅជាមួយ ពេលនោះក្មេងរងគ្រោះ បានលេងនៅក្បែររន្ធលូ ក៏ធ្លាក់ចូលលូតែម្តង៕

មតិយោបល់