ព័ត៌មានជាតិ

Update៖ ជនជាតិចិនមិនដឹងលោត ឬធ្លាក់ពីលើអគារយីហោ The Gatway ស្លាប់ភ្លាមៗ

ភ្នំពេញ: ហេតុការណ៍ភ្ញាក់ផ្អើលក្រោយពេលមានជនជាតិចិនមិនដឹងថាលោតពីលើអាគារ ឬយ៉ាងណាបានធ្លាក់ពីលើអគារយីហោ The Gatwayដែលកំពុងសាងសងបណ្ដាលឲ្យស្លាប់ភ្លាមៗ កាលពីវេលាម៉ោង ២និង៣០នាទី រសៀលថ្ងៃទី២៧ ខែសីហា ឆ្នាំ២០១៩ នៅចំណុចភូមិ១០ ក្រុម៣៣ សង្កាត់ផ្សារដេរប៉ូទី៣ ខណ្ឌទួលគោក រាជធានីភ្នំពេញ។

សាកសពជនរងគ្រោះត្រូវបានគេស្គាល់ថា Peng Lingxang ភេទប្រុស អាយុ ៥០ឆ្នាំ ជាជនជាតិចិន ។

បើតាមប្រភពព័ត៌មានបានប្រាប់ឲ្យដឹងថា មុនពេលកើតហេតុគេមានកម្មករជាច្រើននាក់កំពុងធ្វើការ ស្រាប់តែធ្វើការសុខៗក៏មានករណីមនុស្សធ្លាក់ពី លើអាគារមិនដឹងថាលោតឬយ៉ាងណានោះទេឃើញធ្លាក់ពីលើអគារ ដែលគេកំពងសាងសង បណ្ដាលឲ្យស្លាប់ភ្លាមៗនៅកន្លែងកើតហេតុ បង្កការភ្ញាក់ផ្អើលដល់ប្រជាពលរដ្ឋរាយការណ៍ទៅសមត្ថកិច្ចមូលដ្ឋាន ចុះកន្លែងកើតហេតុរួចបានទាក់ទងទៅសមត្ថកិច្ចជំនាញ ចុះមកធ្វើកោសល្យវិច្ច័យតែម្ដង ។

ក្រោយពេលពិនិត្យចប់សពគ្រប់ហើយនោះសមត្ថកិច្ច ធ្វើកំណត់ហេតុប្រគល់ឲ្យទៅរថយន្ដដឹកសាកសពយកទៅតម្កល់ នៅមន្ទីរពេទ្យរុស្សីសាច់ញាតិមកទទួល យកទៅធ្វើបុណ្យតាមប្រពៃណី ៕

មតិយោបល់