ព័ត៌មានជាតិ

Juan​ ​Manuel​ ​Marquez​​ ​ស​ន្យា​ថា​នឹ​ង​រ​ក​ច​ន្លោះ​ ​ដើ​ម្បី​ផ្តួ​ល​ ​Pacquiao​ ​នៅ​ថ្ងៃ​ទី​ ​៨​ ​ខែ​ ​ធ្នូ​ ​ខា​ង​មុ​ខ​នេះ​

Juan Manuel Marquez កីឡាករជើងខ្លាំងរបស់ ម៉ិចសិច បាននិយាយឡើងវិញ នៅពេលដែលគេត្រលប់មកធ្វើការប្រកួតលើសង្វៀនប្រកួត សម្រាប់ជំនួបទី ៤ ដែលប្រយុទ្ធ និងគូសត្រូវ ស៊ីសាច់ហុតឈាម Manny Pacquiao សញ្ជាតិហ្វីលីពីន កាលពីថ្ងៃព្រហស្បតិ៍កន្លងមក កំឡុងពេលដែលរូបគេមានវត្តមានក្នុងសន្និសិទ ដើម្បីផ្សព្វផ្សាយឯកសារដ៏ជោគជ័យរបស់គេ។

ឯកសារវីដេអូនដែលម មានចំណងជើងថា Pound For Pound ដែលនិយាយពីការចាញ់ក្រោមថ្វីដៃរបស់ Pacquiao ដោយពិន្ទុឯកច្ឆ័ន នៅពេលពួកគេទាំងពីរធ្វើការប្រកួតនៅទីក្រុង Las Vegas កាលពីខែវិឆ្ឆិកាឆ្នាំមុន ដែលគេរំពឹងនិងឈ្នះការប្រកួតតែផ្ទុយទៅវិញគេចាញ់ ដោយនឹកស្មានមិនដល់។

Marguez បាននិយាយបន្តថា សម្រាប់រូបគេនៅពេលនេះបានពេញចិត្តខ្លាំងណាស់ នៅពេលមានឱកាសប្រកួតនិង Pacquiao ជាលើកទី ៤ ទោះជាយ៉ាងណាក៏ដោយរូបគេនិងប្រកួតឱ្យដល់ទីបញ្ចប់ រូបគេនិងបង្ហាញឱ្យដឹងថា ពេលត្រឡប់មកជួបគ្នាជាថ្មីម្តងទៀតនោះ គេនិងធ្វើបានល្អជាងអ្នកប្រដាល់ហ្វីលីពីន។

គួរបញ្ជាក់ផងដែរថា គូរស៊ីសាច់ហុតឈាម Pacquiao និង Marguez ជួបគ្នាលើកដំបូងកាលពីខែឧសភា ឆ្នាំ២០០៤ ដែលបានត្រឹមលទ្ធផលស្មើគ្នា ដោយបញ្ចប់ការប្រកួតទាំង ១២ ទឹក ហើយជួបគ្នាលើកទី ២ ក្នុងឆ្នាំ២០០៨ នៅ Mandalay Bay Resort Pacquiao ឈ្នះនិងដណ្តើមបានខ្សែក្រវ៉ាត់ WBC ខណៈដែលជួបឆ្នាំ ២០១១ កន្លងទៅនេះ Marquez នៅតែមិនអាចផ្តួល Pacquiao បានដោយចាញ់ទាំងមិនអស់ចិត្តនៅ MGM Grand Garden ស្របពេលដែលការប្រកួតលើកទី ៤ និងធ្វើឡើងនៅកន្លែងដដែលថ្ងៃទី ០៨ ខែធ្នូ ឆ្នាំ២០១២។

ចំណែកឯខ្សែភាពយន្ត Pound For Pound និងចាក់បញ្ចាំងនៅតាមរោងភាពយន្តនៅក្នុងទីក្រុងម៉ិចស៊ីក ដែលចេញនៅថ្ងៃទី ០៣ ខែធ្នូ ដែលនិយាយពីការប្រកួតរវាង Marguez និង Pacquiao ដែលជួបគ្នានៅថ្ងៃទី០៨៕

 

មតិយោបល់