ព័ត៌មានជាតិ

សន្តិសុខ២នាក់ យាមនៅរោងចក្រ ហ្គោឌិបបេស ត្រូវសមត្ថកិច្ចឃាត់ខ្លួន ​ករណីលួចអំបោះរោងចក្រ

ភ្នំពេញ: ជនសង្ស័យ២នាក់ត្រូវសមត្ថកិច្ចឃាត់ខ្លួនបន្ទាប់ពីមានពាក្យបណ្តឹង កាលពីវេលាម៉ោង២និង១០នាទីរសៀលថ្ងៃទី១០ ខែកញ្ញា ឆ្នាំ២០២០ ស្ថិតនៅក្នុងរោងចក្រ ភូមិត្រពាំងថ្លឹង៤ សង្កាត់ចោមចៅទី១ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ ។

ជនសង្ស័យទាំង២នាក់៖ ទី១-ឈ្មោះ តន រស្មី ភេទប្រុស អាយុ៣៩ឆ្នាំ មុខរបរ បើកបររថយន្ត ស្នាក់នៅភូមិទួលពង្រ សង្កាត់ចោមចៅ១ ខណ្ឌពោធិសែនជ័យ និងទី២-ឈ្មោះ ប៊ុន សុភ័ក្រ ភេទប្រុស អាយុ៣០ឆ្នាំ មុខរបរ សន្តិសុខ ក្រុមហ៊ុនឯកជន យាមនៅរោងចក្រហ្គោឌិបបេស ស្នាក់នៅភូមិត្រពាំងថ្លឹង៤ សង្កាត់ចោមចៅ១ ។

តាមប្រភពព័ត៌មានបានឲ្យដឹងថា ដោយបានទទួលពីខាងរោងចក្រ និងយោងតាមពាក្យបណ្តឹងផង ដោយខាងរោងចក្រធ្លាប់បាត់អំបោះអស់៧០កេះ ទើបសមត្ថកិច្ចសហការ ជាមួយខាងរោងចក្រចុះធ្វើការឃាត់ខ្លួនជនសង្ស័យទាំង២នាក់តែម្តង ។

ក្រោយពីកាឃាត់ខ្លួនជនសង្ស័យបាន យកមកសាកសួរនៅប៉ុស្តិ៍នគរបាលរដ្ឋបាលចោមចៅទី១រួច ទើបកសាងសំណុំរឿងបញ្ជូនទៅផ្នែកជំនាញ ដើម្បីចាត់ការតាមនីតិវិធី៕

មតិយោបល់