ព័ត៌មានជាតិ

បុរសម្នាក់ដេកស្លាប់នៅផ្ទះមួយកន្លែង សង្ស័យត្រូវខ្សែភ្លើងឆក់ នៅខណ្ឌមានជ័យ

ភ្នំពេញ: (ព័ត៌មានបឋម) នៅវេលាម៉ោង០១ និង៣៤ នាទីរសៀលថ្ងៃទី១៤ ខែវិច្ឆិកា ឆ្នាំ២០២១មានករណីប្រទះឃើញបុរសម្នាក់ស្លាប់ នៅក្នុងផ្ទះមួយកន្លែង សង្ស័យត្រូវខ្សែភ្លើងឆក់ បង្កឲ្យមានការភ្ញាក់ផ្អើលកើតឡើង ទីតាំងកើតហេតុ ស្ថិតតាមបណ្តោយផ្លូវជាតិលេខ២ ក្នុងសង្កាត់ចាក់អង្រែលើ ខណ្ឌមានជ័យ រាជធានីភ្នំពេញ ។

មូលហេតុ៖ មិនទាន់ដឹងច្បាស់នោះទេ ។ ក្រោយពេលកើតហេតុ វត្តមានកម្លាំងសមត្ថកិច្ចជំនាញនៅក្នុងមូលដ្ឋាន បានចុះទៅពិនិត្យធ្វើ កោសល្យវិច្ច័យសាកសពជនរងគ្រោះ ទៅតាមនីតិវិធីនៃច្បាប់ ។ ចំណែកឯជនរងគ្រោះខណ:នេះមិនទាន់ស្គាល់អត្តសញ្ញាណ នូវឡើយ ។

សម្រាប់ព័ត៌មានលម្អិតក្រុមការងារ Post News នឹងផ្សាយជូននៅពេលក្រោយបន្តទៀត ៕

មតិយោបល់