បើនិយាយពីរឿងនេះពិភពលោកបានដឹងនឹកឃើញភ្លាមទៅដល់ការទម្លាក់គ្រាប់បែកនុយក្លេអ៊ែរផ្សេងគ្នានៅទីក្រុងហ៊ីរ៉ូស៊ីម៉ានិងណាហ្គាហ្យាគីកាលពីក្នុងកំឡុងសង្គ្រាមលោកលើកទី 2 ដែលបានធ្វើឲ្យជប៉ុនលើកទង់សនិងទទួលយកការព្រមព្រៀងមួយចំនួនពីសម្ព័ន្ធមិត្តក្នុងការបញ្ចប់សង្គ្រាម។
យោងទៅតាមប្រព័ន្ធផ្សព្វផ្សាយ Wikipedia បានបកស្រាយថាអាមេរិកជាប្រទេសទីមួយដែលជាស្ថាបនិកក្នុងការបង្កើតអាវុធប្រល័យលោកហើយគោលបំណងតែមួយគត់គឺដើម្បីការងារសង្គ្រាមប៉ុណ្ណោះ។នៅមុនពេលសង្គ្រាមត្រជាក់ដែលញាំញីពិភពលោកក្នុងកំឡុងឆ្នាំ 1947 ដល់ឆ្នាំ 1991 អាមេរិកបានធ្វើតេស្តសាកល្បងកម្មវិធីនុយក្លេអ៊ែររបស់ខ្លួនរាប់ពាន់លើកនិងបានផលិតប្រភេទអាវុធចម្ងាយឆ្ងាយបានជាច្រើនប្រភេទថែមទៀតផង។
ក្រោយឆ្នាំ 1962 រាល់ការងាររោងចក្រនិងមន្ទីរពិសោធនានាដែលដំណើរការនៃការផលិតនិងធ្វើតេស្តអាវុធនុយក្លេអ៊ែរត្រូវបានប្តូរទីតាំងទៅនៅក្រោមដីទាំងអស់ដោយក្នុងការការពារកុំឲ្យមានការបែកសែកធាតុវិទ្យុសកម្មទៅប៉ះពាល់នឹងជីវិតធម្មជាតិនិងមនុស្សដែលរស់នៅក្នុងតំបន់។បន្ថែមទៀតថាចន្លោះឆ្នាំ 1940 ដល់ 1996 អាមេរិកចំណាយកញ្ចប់ថវិកាទៅដល់ 8,52 សែនកោដលានដុល្លារក្នុងឧស្សាហកម្មអភិវឌ្ឍន៍អាវុធនុយក្លេអ៊ែររបស់ខ្លួនប៉ុន្តែក្នុងរយពេលប៉ុន្មានឆ្នាំបន្ទាប់ថវិការជាច្រើនពាន់លានដុល្លារក៏បានចំណាយទៅលើការសងជម្ងឺចិត្តទៅកាន់ប្រជាពលរដ្ឋខ្លួនលើបញ្ហាអន្តរាយមួយចំនួនដែលបណ្តាលមកពីការអភិវឌ្ឍអាវុធប្រភេទនេះ។
គួរបញ្ជាក់ផងដែរថាការធ្វើតេស្តអាវុធនុយក្លេអ៊ែរជាលើកដំបូងរបស់អាមេរិកនិងជាប្រវត្តិសាស្ត្រនៃពិភពលោកដែលមានវត្តមានអាវុធប្រល័យលោកនេះគឺនាថ្ងៃទី 21 តុលាឆ្នាំ 1939 ខណៈដែលការធ្វើតេស្តលើកចុងក្រោយបង្អស់របស់ខ្លួនកាលពីថ្ងៃទី 5 ធ្នូឆ្នាំ 2012 ថ្មីៗនេះ៕
https://i1272.photobucket.com/albums/y389/domneng/Ailya/6a00d8341c68bf53ef017744430ae6970d-800wi_zpsf71e2ae2.jpg
https://i1272.photobucket.com/albums/y389/domneng/Ailya/Nuclear_weapon_size_chart_zps85110a36.jpg
https://i1272.photobucket.com/albums/y389/domneng/Ailya/nuclear_1947095c_zps90396146.jpg
https://i1272.photobucket.com/albums/y389/domneng/Ailya/Getty_112812_NuclearMissiles_zps0b6ed6b1.jpg
https://i1272.photobucket.com/albums/y389/domneng/Ailya/b61-storage_zps1b4e90a2.jpg
https://i1272.photobucket.com/albums/y389/domneng/Ailya/Genie_Nuclear_Unguieded_Missile_zps8688de0f.jpg
ទស្សនាវីដែអូ ឃ្លិបដូចខាងក្រោមនេះ៖
មតិយោបល់