ព័ត៌មានជាតិ

ធ្វើការលុះក្ស័យចាញ់១ដៃអ្នកអែបអប បានប្រហាជីវិតបុរសម្នាក់ស្លាប់ភ្លាមៗនៅក្រុងតាខ្មៅ

កណ្តាលៈ ករណីគ្រោះថ្នាក់ចរាចរណ៍ម៉ូតូនិងរថយន្តបណ្ដាលឲ្យស្លាប់ប្រុស០១នាក់ កើតហេតុបង្កការភ្ញាក់ផ្អើលកាលពីវេលាម៉ោង៤និង ០៦នាទី
ថ្ងៃទី២៨ ខែសីហា ឆ្នាំ២០១៩ នៅចំណុចខាងមុខយានដ្ឋានជាងស្រ៊ុងលើផ្លូវ១១៥ ស្ថិតនៅភូមិខ្ពបវែង សង្កាត់កំពង់សំណាញ់ ក្រុងតាខ្មៅ ខេត្តកណ្តាល បង្កឡើងដោយម៉ូតូមួយគ្រឿងម៉ាកHONDA PCX ពណ៌សពាក់ស្លាកលេខភ្នំពេញ1HE-1541 ដែលអ្នកបើកម៉ូតូឈ្មោះយ៉ង់ សុដារ៉ា
ភេទប្រុស អាយុ២២ឆ្នាំនៅភូមិព្រែកសំរោង៣ សង្កាត់តាខ្មៅ ក្រុងតាខ្មៅ បានស្លាប់ និងប្រគល់ឲ្យបងប្អូនយកទៅធ្វើ
បុណ្យតាមប្រពៃណី។
មុនពេលកើតហេតុម៉ូតូបើកជែងរថយន្តក្នុងទិសដៅពីកើត
ទៅលិច ក៏បានទាក់ដៃចង្កូតបណ្ដាលឲ្យខ្ទៀតមនុស្សចូលក្រោមកង់ខាងក្រោយចំហៀងខាងឆ្វេងនៃរថយន្តដែលមានម៉ាកGRANTO
ពណ៌ខៀវពាក់ស្លាកលេខភ្នំពេញ3B-3634 អ្នកបើកបរឈ្មោះទួន រ៉ន ភេទប្រុស អាយុ៣៦ឆ្នាំ នៅភូមិត្រពាំងអំពាក់ ឃុំត្រពាំងធំ ស្រុកទ្រាំង ខេត្តតាកែវ
(ឃាត់ខ្លួន) រថយន្តបើកក្នុងទិសដៅពីកើតទៅលិចស្របទិសគ្នា។
បច្ចុប្បន្នរថយន្តនិងអ្នកបើកបរឃាត់ខ្លួនយករក្សាទុកនៅអធិការដ្ឋានស្រុកដើម្បីរងចាំការដោះស្រាយតាមនិតិវិធី៕

 

មតិយោបល់