បន្ទាយមានជ័យៈ យោងតាមផេក ការិយាល័យផ្សព្វផ្សាយតាមបណ្ដាញសង្គម បានឲ្យដឹងថា កាលពីវេលាម៉ោង ៤ល្ងាច ថ្ងៃទី១១ ខែកុម្ភៈ ឆ្នាំ២០២០ ស្ថិតភូមិព្រៃទទឹង ឃុំភ្នំតូច ស្រុកមង្គលបូរី ខេត្តបន្ទាយមានជ័យ មានករណីអគ្គីភ័យឆាបឆេះពំនូកចំបើងមួយកន្លែងសម្រាប់យកមកបណ្តុះផ្សិត សន្ធោរសន្ធៅ។
ម្ចាស់ពំនូកចំបើងឈ្មោះ ជា វុទ្ធី ភេទប្រុស អាយុ ៤៥ ឆ្នាំ រស់នៅភូមិព្រៃទទឹង ឃុំភ្នំតូច ស្រុកមង្គលបូរី ខេត្តបន្ទាយមានជ័យ ។
ដំណើររឿង៖ មុនពេលកើតហេតុ ម្តាយម្ចាស់ចំបើងបានប្រមូលអំពុកចំបើងចាស់ដុតហើយ មិនបាននៅមើល បណ្តាលឲ្យភ្លើងរាលដាលឆេះ កន្លែងពំនូកចំបើងដែលទើបទិញមកទុកបណ្តុះផ្សិតនោះ ដោយគ្មានអ្នកណាដឹង លុះភ្លើងឆាបឆេះសន្ធោរសន្ធៅទើបដឹងក៏ហួសពេល រោង និងចំបើងទាំងនោះបានឆេះអស់ទាំងស្រុង បើគិតពីតម្លៃនៃការខូចខាតជាទឹកប្រាក់ចំនួន២៥លានរៀល ។ តែក្នុងករណីអគ្គីភ័យនេះ គឺមិនបង្កឲ្យមានការឆាបឆេះរាលដាលដល់កន្លែងផ្សេងនោះឡើយ៕
មតិយោបល់