ព័ត៌មានជាតិ

សមត្ថកិច្ចឃាត់ខ្លួន ២នាក់ប្ដីប្រពន្ធ ករណីជួញដូរគ្រឿងញៀន

បាត់ដំបងៈ ដោយមានការចង្អុលបង្ហាញ ពីឯកឧត្តមឧត្តមសេនីយ៍ទោ អ៊ុច សុខុន ស្នងការ នៃស្នងការដ្ឋាននគរបាលខេត្តបាត់ដំបង និង ការដឹកនាំបញ្ជាពីលោកវរសេនីយ៍ឯក ពេជ្រ សារ៉ែន អធិការនគរបាលស្រុកសំពៅលូន នៅថ្ងៃទី២៨ ខែសីហា ឆ្នាំ២០១៩ វេលាម៉ោង ៣និង២០នាទី ចំណុចភូមិគីឡូ១៣ ឃុំសន្តិភាព ស្រុកសំពៅលូន កម្លាំងផ្នែកប្រឆាំងគ្រឿងញៀន នៃអធិការដ្ឋាននគរបាលស្រុក បានបង្ក្រាបករណីជួញដូរគ្រឿងញៀនហាមឃាត់ខុសច្បាប់ ចំនួន ១ករណី ឃាត់ខ្លួនជនសង្ស័យចំនួន ២នាក់÷
១/ឈ្មោះ យឿន ក្រេះ ភេទប្រុស អាយុ ៣៥ឆ្នាំ
២/ឈ្មោះ សិទ្ធ ស្រីវីន ភេទស្រី អាយុ ៣៨ឆ្នាំ អ្នកទាំងពីរជាប្ដីប្រពន្ធនិងគ្នាមានទីលំនៅស្នាក់បណ្តោះអាសន្នចំណុចខាងលើដកហូតវត្ថុតាង៖
– ថ្នាំញៀនម៉ាទឹកកកចំនួន ៧ថង់
– ថ្នាំញៀនយ៉ាម៉ា ចំនួន ៣២គ្រាប់ និងមួយចំហៀងគ្រាប់
– សម្ភារៈសម្រាប់ជក់ថ្នាំញៀនមួយចំនួន
– ថង់សម្រាប់ច្រកថ្នាំញៀនលក់មួយចំនួន
– ប្រាក់ខ្មែរ ចំនួន ២៨ម៉ឺនរៀល
– ប្រាក់បាត ចំនួន ៣៤០បាត
– ប្រាក់ដុល្លារ ចំនួន ៦០ដុល្លារ
– ទូរស័ព្ទដៃ ចំនួន ១គ្រឿង (ចាស់)
បច្ចុប្បន្ន ជនសង្ស័យ និងវត្ថុតាងកម្លាំងសមត្ថកិច្ចយើង បានកសាងសំណុំរឿង បញ្ជូនទៅសាលាដំបូងខេត្តបាត់ដំបង ចាត់ការតាមនីតិវិធីច្បាប់៕

មតិយោបល់