រតនគិរីៈ នៅថ្ងៃទី២៨ ខែមិថុនា ឆ្នាំ២០២១ វេលាម៉ោង០៩និង០០នាទីព្រឹក នៅចំណុចជិតផ្ទះស្រេង ចានី ម្តុំស្ពានអូរសាមុត្រ លើផ្លូវក្រាលក្រួសក្រហម ផ្លូវទៅភូមិកែងសាន់ ស្ថិតក្នុងភូមិសមុត្រក្រោម ឃុំសេដា ស្រុកលំផាត់ ខេត្តរតនគិរី មានករណីគ្រោះថ្នាក់ចរាចរណ៍ បណ្ដាលមកពីគោយន្តកែច្នៃ បើកបរពីជើង ទៅត្បូងបានរេចង្កូតទៅ បុកនឹងបង្គោលខ្សែភ្លើងរបស់រដ្ឋ បណ្ដាលឲ្យបាក់ដាច់ ។
ការខូចខាតរួមមាន៖-គោយន្តកែច្នៃខាច់កងខាងមុខ ។ -បាក់បង្គោលភ្លើងជាពីរកំណាត់ ។
ក្រោយពីទទួលព័ត៌មានរួចមក កម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាលឃុំសេដា បានចុះពិនិត្យកន្លែងកើតហេតុ ។ បានធ្វើការដកហូតវត្ថុតាង គោយន្តកែច្នៃមួយគ្រឿង យកមករក្សាទុកនៅប៉ុស្តិ៍នគរបាលឃុំសេដា ដើម្បីដោះស្រាយពេលក្រោយ ៕
មតិយោបល់