ព័ត៌មានជាតិ

ចុមស្មានតែត្រូវថ្នាំគេ! បុរសម្នាក់ ដេកលក់បែកពពុះមាត់ស្គុល លើម៉ូតូកង់បីឥណ្ឌា មានកាំភ្លើងមួយដើមជាប់ខ្លួនទៀត

ភ្នំពេញ: បុរសជាអ្នក រត់ម៉ូតូកង់បីឥណ្ឌាម្នាក់ ស្រវឹងស្រាជោកជាំ បើកម៉ូតូកង់បីមួយគ្រឿង ទៅមុខលេងរួច ឈប់ដេកបែកពពុះស្គុល នៅចំកណ្តាកផ្លូវ និងមានកាំភ្លើងខ្លីមួយដើមជាប់និងខ្លួនទៀត កាលពីវេលាម៉ោង១១ និង៣០នាទីយប់ថ្ងៃទី២៨ ខែសីហា ឆ្នាំ២០១៩ ស្ថិតនៅតាមបណ្តោយផ្លូវ១០០៧ កែងនិងផ្លូវ១៩៦៦ ភូមិបាយ៉ាប ក្នុងសង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ។

តាមប្រភពព័ត៌ពីប្រជាពលរដ្ឋ បានឲ្យដឹងថា មុនកើតហេតុគេបានប្រទះឃើញ ម៉ូតូកង់បីឥណ្ឌាមួយគ្រឿង ពណ៌ស ពាក់ស្លាកលេខ ភ្នំពេញ1HB-5147 ចតស្ងៀមនៅកណ្តាលផ្លូវនៅ ចំណុចកើតហេតុពីត្បូងទៅជើង ដោយមានកាសង្ស័យ បាននាំគ្នាដើរទៅមើល ស្រាប់តែម្ចាស់ម៉ូតូកង់បីដេកលក់បែកពពុះស្គុល សង្ស័យតែត្រូវថ្នាំគេ រួចក៏នាំគ្នារុញកង់បីមកអែបចិញ្ចើមផ្លូវ ហើយមានអ្នកខ្លះ យកខ្ទឹមសមកជូនមាត់ និងយកទឹកក្រូចឆ្មាឲ្យផឹក ដើម្បើឲ្យស្វាងតែនៅតែ មិនដឹងខ្លួនទៀត រួចបាននាំគ្នារាយការណ៍ជូនសមត្ថកិច្ចមូលដ្ឋានភ្លាមៗ។

ក្រោយមកសមត្ថកិច្ច បានចុះមកដល់បាននាំគ្នា ដាស់ម្ចាស់ម៉ូតូកង់បីបន្ត តែមិនងើបដដែរ រួចបានឆែកឆេនៅក្នុងកាបូបស្ពាយចំហៀង ក៏ប្រទះឃើញកាំភ្លើងខ្លីមួយដើមម៉ាកឡុកទៀតផង។

បន្ទាប់មកសមត្ថកិច្ចបានឡើងបើកម៉ូតូកង់បី ដឹកទាំងម្ចាស់យកទៅ អធិការដ្ឋាននគរបាលខណ្ឌសែនសុខ ភ្លាមៗស្រាប់តែមកដល់អធិការខណ្ឌមួយសន្ទុះ ទើបបុរសខាងលើបានដឹងខ្លួន រួចបានប្រាប់សមត្ថកិច្ចថា ខ្លួនបានផឹកស៊ីជាមួយមិត្តភក្តិតិចតួច ស្រវឹងទើបបើកទៅមុខលេងរួច ក៏ដេកលក់តែម្តង បន្ទាប់មកសមត្ថកិច្ច និងសួរនាំបន្ត៕

មតិយោបល់