ព័ត៌មានជាតិ

ករណីអគ្គិភ័យឆាបឆេះផ្ទះមួយខ្នង បំផ្លាញទ្រព្យសម្បត្តិអស់យ៉ាងច្រើន

កំពង់ធំ: នៅថ្ងៃទី២៨ ខែសីហា ឆ្នាំ២០១៩ វេលាម៉ោង ២៣និង៣០នាទី មានករណីអគ្គិភ័យឆេះផ្ទះចំនួន០១ខ្នង ស្ថិតក្នុងភូមិជ័យមង្គល ឃុំបល្ល័ង្ក ស្រុកបារាយណ៍។

ម្ចាស់ផ្ទះឈ្មោះ គង់ យ៉ុន ភេទប្រុស អាយុ ៥៤ឆ្នាំប្រពន្ធឈ្មោះ ហិន វឿន អាយុ ៥០ឆ្នាំ ផ្ទះទំហំ៦មx១២ម ធ្វើអំពីឈើ ប្រក់ក្បឿងជញ្ជាំងក្តារ។
ខូចខាត៖
-ឆេះផ្ទះ០១ខ្នងទំហំ៦មx១២ម
-ទូរទស្សន៍ចំនួន០១គ្រឿង
-កង់ចំនួន ៤គ្រឿង
-ប្រាក់រៀលចំនួន ៤០ម៉ឺនរៀល
-គ្រែចំនួន ០៤គ្រឿង
-ទូរស័ព្ទចំនួន ០១គ្រឿងនិងសម្ភារ:ប្រើប្រាស់ក្នុងផ្ទះមួយចំនួនទៀត។

មូលហេតុ៖ ឆ្លងចរន្តអគ្គិសនី។

រថយន្តអគ្គិភ័យរបស់អធិការដ្ឋាននគរបាលស្រុកបារាយណ៍បានចេញអន្តរាគមន៍ចំនួន ០១គ្រឿង ប្រើប្រាស់ទឹកអស់ ១០ម៉ែត្រគុបរលត់ទាំងស្រុង មានកម្លាំងអន្តរាគមន៍សរុបចំនួន ២៥នាក់ កម្លាំងអធិការរដ្ឋានស្រុកចំនួន ២២នាក់ កម្លាំងអាវុធហត្ថចំនួន ០៣នាក់ ដឹកនាំដោយលោក សុត មារីអភិបាលរងស្រុក៕

មតិយោបល់