ព័ត៌មានជាតិ

មិនដឹងគាត់គិតឃើញយ៉ាងមិចទេ ទើបសម្រេចចិត្តរំលោភកូនខ្លួនឯងរហូតបានសម្រេចបែបនេះ

បន្ទាយមានជ័យៈ យោងតាមផេករបស់អគ្គស្នងការដ្ឋាននគរបាលជាតិបានឲ្យដឹងថា នគរបាលការិយាល័យប្រឆាំងការជួញដូរមនុស្សនិងការពាំរអនីតិជន នៅថ្ងៃទី២៧ ខែធ្នូ ឆ្នាំ២០២០ បាន បញ្ជូនជនសង្ស័យជាឪពុក បានចាប់កូនស្រីបង្កើតអាយុ១០ឆ្នាំ រំលោភបានសម្រេចទៅសាលាដំបូងខេត្តបន្ទាយមានជ័យ ដើម្បី ចាត់ការតាមនិតិវិធីច្បាប់។
លោកវរសេនីយ៍ទោ ឡាយ គឹមលួន នាយការិយាល័យ នគរបាលប្រឆាំងការជួញដូរមនុស្សនិងការពារអនីតិជន បានឲ្យដឹងថា ជនសង្ស័យជាឪពុកឈ្មោះ ម៉ៅ សុវណ្ណ អាយុ៣៨ឆ្នាំ នៅភូមិក្តិបថ្ម ឃុំគោករមៀត ស្រុកថ្មពួក ខេត្តបន្ទាយមានជ័យ ។ចំណែក ក្មេងស្រីរងគ្រោះជាកូនបង្កើតឈ្មោះ ក.ស.ត្រ អាយុ១០ឆ្នាំ ។
លោកនាយការិយាល័យ បានបន្តថា នៅវេលាម៉ោង១១យប់ថ្ងៃទី២៥ខែធ្នូ ឆ្នាំ២០២០ ឈ្មោះម៉ៅ សុវណ្ណ ជាឪពុកបានចាប់កូនស្រី របស់ខ្លួនរំលោភ ខណពេលដែលក្មេងរងគ្រោះកំពុងដេកជាមួយម្តាយ ពេលនោះ ត្រូវស្ត្រីជាប្រពន្ធភ្ញាក់ទាន់ក៏ស្រែកឆោឡោ ប្រាប់អ្នកជិតខាងនិងបានប្តឹងដល់នគរបាលការពារព្រំដែនគោកលេខ៨០៧ ដើម្បីជួយអន្តរាគមន៍ចាប់ខ្លួនជនប្រព្រឹត្តល្មើស ។
លុះដល់វេលាម៉ោង០៨ព្រឹកថ្ងៃទី២៦ខែធ្នូ ឆ្នាំ២០២០ កម្លាំងនគរបាលវរសេនាតូចការពារព្រំដែនគោកលេខ៨០៧ សហការជា មួយ កម្លាំងនគរបាលប៉ុស្តិ៍រដ្ឋបាលឃុំគោករមៀត ស្រាវ ជ្រាវនិងឈានដល់ការចាប់ឃាត់ខ្លួន ឪពុកមកសាកសួរនៅប៉ុស្តិ៍រដ្ឋបាល ។
លោកស្រីឧត្តមសេនីយ៍ត្រី ឌី សុជាតិ ស្នងការរង ទទួលការងារយេនឌ័រនិងប្រឆាំងការជួញដូរមនុស្សនិងការពារអនីតិជន បានឲ្យ ដឹងថា នៅចំពោះមុខសមត្ថកិច្ចជនសង្ស័យ បានសារភាពថា ខ្លួនពិតជាបានចាប់រំលោភក្មេងស្រីរងគ្រោះដែលគេអះអាងថា មិនមែនជាកូនរបស់ខ្លួននេះពិតមែន ព្រោះក្មេងរងគ្រោះមិនមែនជាកូនរបស់ខ្លួនទេជាកូនរបស់ប្រុសសាហាយប្រពន្ធខ្លួន ចំពោះ ការប្រព្រឹត្តទៅលើក្មេងស្រីរងគ្រោះនេះ ចំនួន០២ដងមកហើយ លើកចុងក្រោយនេះ ក៏ប្រពន្ធភ្ញាក់ទាន់ប្តឹងនគរបាលឲ្យ ចាប់ខ្លួនតែម្តង ។
លោកស្រីឧត្តមសេនីយ៍ស្នងការរង បានបញ្ជាក់ថា ដោយផ្អែកលើបណ្តឹងស្រ្តីជាម្តាយក្មេងរងគ្រោះ និង ចម្លើយសារភាព របស់ ជនសង្ស័យ ។ បច្ចុប្បន្នកម្លាំងការិយាល័យជំនាញ បានរៀបចំសំណុំរឿងបញ្ជូនខ្លួនជនសង្ស័យទៅសាលាដំបូងដើម្បីចាត់ការតាម និតិវិធីច្បាប់ហើយដែរ៕

 

មតិយោបល់