សមត្ថកិច្ចឃាត់ខ្លួនជនសង្ស័យ ២នាក់ ពីបទប្រើហិង្សាជិះម៉ូតូឆក់កាបូប

ភ្នំពេញៈ ក្នុងកិច្ចប្រតិបត្តិការបង្រ្កាបជាក់ស្តែង ករណីលួចមានស្ថានទម្ងន់ទោសប្រើអំពើហិង្សា (ជិះម៉ូតូឆក់កាបូបយួរ)នៅថ្ងៃទី២៨ ខែសីហា ឆ្នាំ២០១៩ វេលាម៉ោង ២០និង០០នាទី កម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាលជ័យជំនះ នៃអធិការដ្ឋាននគរបាលខណ្ឌ ដូនពេញបានធ្វើការឃាត់ខ្លួនជនសង្ស័យ ០២នាក់ ចំណុចមុខផ្ទះលេខ៤២ ផ្លូវលេខ១៧៨ ភូមិទី៩ សង្កាត់ជ័យជំនះ ខណ្ឌដូនពេញ រាជធានីភ្នំពេញ។

អត្តសញ្ញាណជនសង្ស័យ
១.ឈ្មោះ ណេន ម៉ាណែត ភេទប្រុស អាយុ ១៩ឆ្នាំ ជនជាតិខ្មែរ មុខរបរមិនពិតប្រាកដ មានទីលំនៅភូមិផ្សារអូដឹម ផ្លូវលំ សង្កាត់កំបូល ខណ្ឌកំបូល រាជធានីភ្នំពេញ។
២.ឈ្មោះ ភ័ក្រ សីហា ភេទប្រុស អាយុ ១៨ឆ្នាំ ជនជាតិខ្មែរ មុខរបរមិនពិតប្រាកដ មានទីលំនៅមិនពិតប្រាកដ។

វត្ថុតាងចាប់យក៖ ម៉ូតូមួយគ្រឿងម៉ាក C110ប៊ិច ពណ៌ខ្មៅ ពាក់ស្លាកលេខ ភ្នំពេញ 1BH-2762 លេខតួ+លេ
ខម៉ាស៊ីន8011049(ជារបស់ជនសង្ស័យជិះធ្វើសកម្មភាព) កាបូបយួរពណ៌ក្រហម.ខ្មៅចំនួនមួយ(ជារបស់ជនរងគ្រោះ)។

ចំពោះមុខកម្លាំងប៉ុស្តិ៍ ខណ្ឌ កំពុងប្រើវិធានការជំនាញសួរចំលើយរកបក្ខពួក និងសកម្មភាពដែលបានប្រព្រឹត្តកន្លងមក ហើយកសាងសំណុំរឿងតាមនីតិវិធី៕

មតិយោបល់