ក្រុមហ៊ុន Yahoo បាននិយាយថា នឹងទិញក្រុមហ៊ុន Qwiki Inc ដែលជាក្រុមហ៊ុនបង្កើតកម្មវិធីវីដេអូមួយនៅលើ iPhone ដើម្បីពង្រីកទីផ្សារនៅលើស្មាតហ្វូន និង Tablet បន្ថែមទៀត។
នៅមុននេះ សារព័ត៌មាន All Things Digital បានចុះផ្សាយថា ក្រុមហ៊ុន Yahoo គ្រោងនឹងចំណាយ ៥០លានដុល្លារអាមេរិកទិញយក Qwiki។
កាលពីខែឧសភាកន្លងទៅក្រុមហ៊ុន Yahoo បានទិញក្រុមហ៊ុន Tumblr ក្នុងតម្លៃជាង ១ពាន់លានដុល្លារអាមេរិក។
យោងតាមសេចក្ដីជូនដំណឹងបានឲ្យដឹងថា បុគ្គលិកដែលបម្រើការងារនៅក្នុងក្រុមហ៊ុន Qwiki នឹងត្រូវធ្វើការដូចធម្មតា បើទោះបីជា Yahoo នឹងទិញយកក្ដី ប៉ុន្តែការិយាល័យអាចនឹងប្ដូរទៅកាន់ការិយាល័យ Yahoo នៅទីក្រុងញ៉ូវយ៉ក។
គួរបញ្ជាក់ផងដែរថា ភាគហ៊ុនរបស់ Yahoo មានតម្លៃ ២៤,៩៩ដុល្លារអាមេរិក ក្នុង១ហ៊ុន កាលពីថ្ងៃអង្គារម្សិលមិញនេះ៕
ព័ត៌មានជាតិ
មតិយោបល់