ផ្ទះ ព័ត៌មានជាតិ ប្តីប្រើសារធា...

ប្តីប្រើសារធាតុញៀនហួសកម្រិត ចាប់ក្រៀក.កប្រពន្ធ យកទៅសម្លាប់ចោល តែត្រូវសមត្ថកិច្ច ទៅជួយទាន់

0

តាកែ: បុរសម្នាក់ ប្រើប្រាស់សារធាតុញៀនហួសកម្រិត បានចាប់ប្រពន្ធរបស់ខ្លួនក្រៀក.ក អូសយកទៅសម្លាប់ចោល តែសំណាងល្អ ត្រូវបានសមត្ថកិច្ច ចុះទៅជួយទាន់​ កាលវេលាម៉ោង ៤និង៣០នាទីរសៀលថ្ងៃទី២៧ ខែសីហា ឆ្នាំ២០១៩ ស្ថិតនៅក្នុងភូមិអង្គរកា ឃុំអង្កាញ់ ស្រុកទ្រាំង ខេត្តតាកែវ។

ជនសង្ស័យឈ្មោះ ឆិល សុវណ្ណ ភេទប្រុស អាយុ៣៨ឆ្នាំ មុខរបរកសិករ រស់នៅភូមិឃុំកើតហេតុ។

ដំណើររឿង៖ នៅមុនពេលកើតហេតុ ជនសង្ស័យ បានប្រើប្រាស់គ្រឿងញៀនហួសកម្រិត បានយកដបសាំង និងហ្គាសមួយកំប៉ុង ដែកកេះ រួមនឹងកូនកាំបិតមួយចេញពីផ្ទះ ទៅរកប្រពន្ធ ដែលរត់ទៅពួននៅផ្ទះម្តាយ នៅក្បែរនោះ ដើម្បីដុតសម្លាប់ខ្លួនទាំង២នាក់តែម្តង ខណ:នោះ ជនសង្ស័យ បានឃើញប្រពន្ធរបស់ខ្លួន ក៏ស្ទុះទៅចាប់ក្រៀក.ក ភ្ជុងនិងកាំបិត អូសមកផ្ទះរបស់ខ្លួនវិញ ហើយបានអូសប្រពន្ធទៅត្រពាំងទឹក ដែលនៅខាងក្រោយផ្ទះ ដោយស្រែកគំរាម នឹងអា.កប្រពន្ធចោល។

លុះរហូតដល់ម៉ោង ៨និង៣០នាទីយប់ ទើបកម្លាំងជំនាញសមត្ថកិច្ចនគរបាលស្រុកទ្រាំង ដែលពួននៅក្បែរនោះ បានឮសំទ្បេងជនរងគ្រោះស្រែក ក៏បានសម្រុកចូលចាប់ ជនសង្ស័យ រួមទាំងស្រង់ជនរងគ្រោះ ចេញពីទឹកដោយមានស្នាមរបួស ជាមួយមុខកាំបិតនៅថ្គាមខាងស្តាំ ។

ក្រោយពេលចាប់ខ្លួន ជនសង្ស័យរួមនឹងវត្ថុតាង ត្រូវបានសមត្ថកិច្ច ចាប់វ៉ៃខ្នោះទ្បើងរថយន្ត យកទៅអធិការដ្ឋាននគរបាល ដើម្បីកសាងសំណុំរឿង ចាត់ការតាមផ្លូវច្បាប់៕

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.