ព័ត៌មានជាតិ

ជនជាតិនីហ្សេរីយ៉ាម្នាក់ ជួញដូរសារធាតុញៀន ត្រូវសមត្ថកិច្ចឃាត់ខ្លួន

ភ្នំពេញ: សមត្ថកិច្ចឃាត់ខ្លួនជនបរទេសម្នាក់ ពាក់ព័ន្ធករណីសារធាតុញៀន ត្រង់ចំណុចលើផ្លូវបេតុងលេខ១៩ បន្ទាប់ជួលលេខ៩ ស្ថិតភូមិត្រពាំងថ្លឹង៤ សង្កាត់ចោមចៅ១ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ កាលពីវេលាម៉ោង ៦ និង ៤០នាទី ថ្ងៃទី១៦ ខែធ្នូ ឆ្នាំ២០១៩។

ជនសង្ស័យឈ្មោះ FRANK UBALE ភេទប្រុស អាយុ ៥០ឆ្នាំ ជនជាតិនីហ្សេរីយ៉ា។

វត្ថុតាងដកហូតរួមមាន៖
ក្រាមសថ្លា ១៨កញ្ចប់ ស្មើ ២៩០០.២ក្រាម
ម្សៅពណ៌ស ០៧កញ្ចប់ ស្មើ៤១.១១ក្រាម
ថ្នាំគ្រាប់ចម្រុះពណ៌ ៩៨គ្រាប់ ស្មើ៥០.៩៣ក្រាម។

ក្រោយឃាត់ខ្លួនជនសង្ស័យបានសារភាពថា សារធាតុញៀនទាំងអស់ជារបស់ខ្លួនពិតប្រាកដមែន ទុកសម្រាប់ជួយដូរក្នុងរាជធានីភ្នំពេញ ហើយរូបគេមានបក្ខពួកជាជនជាតិ នីហ្សេរីយ៉ា០២នាក់ទៀត ដែលរកស៊ីមុខរបរនេះជាមួយគ្នា បន្ទាប់មកសមត្ថកិច្ចអាវុធហត្ថរាជធានីភ្នំពេញ កំពុងស្រាវជ្រាវឃាត់ខ្លួនជាបន្តបន្ទាប់ទៀត។

បច្ចុបន្ប ជនសង្ស័យត្រូវកម្លាំងជំនាញនៃការិយាល័យស្រាវជ្រាវបទល្មើសគ្រឿងញៀន កងរាជអាវុធហត្ថរាជធានីភ្នំពេញ កំពុងបន្តធ្វើការសួរចម្លើយ និងកសាងសុំណុំរឿងបញ្ជូនទៅតុលាការ ដើម្បីចាត់ការតាមនីតិវិធី៕

មតិយោបល់