ព័ត៌មានជាតិ

ខ្យល់កន្រ្តាក់ និងភ្លៀងធ្លាក់ខ្លាំង បណ្ដាលឲ្យរលំបង្គោលភ្លើង នៅខេត្តរតនគិរី

រតនគិរី: យោងតាមផេកអគ្គិសនី រតនគិរី បានឲ្យដឹងថា នឹងផ្អាកការផ្គត់ផ្គង់ចរន្តអគ្គិសនី បណ្តោះអាសន្ន (១) នៅប៉ុស្តិ៍ត្រង់ស្វូលេខ ០០៨ ទ្វារចរន្តទី២ ស្ថិតនៅភូមិ៧មករា សង្កាត់ឡាបានសៀក ក្រុងបានលុង (២)ប៉ុស្តិ៍ត្រង់ស្វូលេខ០៨៥ ,១៣៧ នៅភូមិភ្នំស្វាយ សង្កាត់បឹងកន្សែង ក្រុងបានលុង ខេត្តរតនគិរី នៅថ្ងៃទី២៩ ខែសីហា ឆ្នាំ២០១៩ ចាប់ពីវេលាម៉ោង៦ និង០០នាទីព្រឹកនេះ រហូតដល់ជួសជុលរួច។

មូលហេតុ៖ ដោយសារមានភ្លៀង ខ្យល់កន្រ្តាក់យ៉ាងខ្លាំង បណ្តាលឲ្យរលំបង្គោលតង់ស្យុងទាប (LV)ចំនួន០៥ដើម និងបង្គោលតង់ស្យុងមធ្យម (MV)ចំនួន០៦ដើមផងដែរ។

ក្រុមការងារបច្ចេកទេស កំពុងធ្វើការរៀបចំជួសជុល កែសម្រួលប្រព័ន្ធខ្សែបណ្តាញ និងបង្គោលឡើងវិញ៕

មតិយោបល់