ព្រះសីហនុៈ នៅថ្ងៃទី២៨ ខែសីហា ឆ្នាំ២០១៩ មន្រ្តីសាខាគយខេត្តព្រះសីហនុ សហការជាមួយនគរបាល និងកងរាជអាវុធហត្ថ បានចាប់ឃាត់ទុករថយន្តគ្មានពន្ធ ប្រភេទទេសចរណ៍ចំនួន ០២គ្រឿង ថ្មីទៀត ដូចខាងក្រោម៖
១-TOYOTA LANDCRUISER ពណ៌ស្លែចាស់ ចង្កូតឆ្វេង ឆ្នាំផលិត២០០៨ ពាក់ស្លាកលេខ ខេមរភូមិន្ទ01 2-1338 តាមការឆែកបញ្ជីរបស់រថយន្តខេមរភូមិន្ទ ពុំមានឈ្មោះក្នុងបញ្ជី និងតាមការប្រព័ន្ធទិន្នន័យរបស់គយ(VSDS) បង្ហាញថាមិនមានទិន្នន័យ។
២-LEXUS RX330 ពណ៌ស ចង្កូតឆ្វេង ឆ្នាំផលិត២០០៧ ពាក់ស្លាកលេខបន្លំ ភ្នំពេញ 2AT-0708 (ជាស្លាកលេខរបស់រថយន្តម៉ាក LEXUS LX470 )។ ក្រៅពីនេះ មានរថយន្តទំនើបមួយគ្រឿងទៀត ពាក់ស្លាកលេខខេមរភូមិន្ទ 2-1338 ក៍ត្រូវបានមន្ត្រីគយឃាត់ចាប់យកមករក្សាទុកដែរ កាលពីយប់ថ្ងៃ២៨ ខែសីហា ឆ្នាំ២០១៩ ។
បច្ចុប្បន្នរថយន្តខាងលើ ត្រូវបានយកមករក្សាទុកបណ្តោះអាសន្ននៅសាខាគយ និងរដ្ឋាករខេត្តព្រះសីហនុ រួចកសាងកំណត់ហេតុល្មើសច្បាប់គយ ដើម្បីឲ្យម្ចាស់ចូលខ្លួនមកបំពេញតាមនីតិវិធីគយជាធរមាន៕
មតិយោបល់