ព័ត៌មានជាតិ

ឃាត់ខ្លួនជនសង្ស័យ៣នាក់ ពាក់ព័ន្ធករណីចែកចាយគ្រឿងញៀន

រតនគិរី: កម្លាំងការិយាល័យកណ្ដាលនគរបាលព្រហ្មទណ្ឌខេត្តរតនគិរី បានធ្វើការឃាត់ខ្លួនមនុស្សចំនួន៣នាក់ ពាក់ព័ន្ធនឹងករណីចែកចាយគ្រឿងញៀន និងប្រើប្រាស់អាវុធកែច្នៃខុសច្បាប់ កាលពីវេលាម៉ោង៨យប់ ថ្ងៃទី១៧ ខែវិច្ឆិកា ឆ្នាំ២០១៦។

សមត្ថកិច្ចមូលដ្ឋានបានឲ្យដឹងថា ជនសង្ស័យដែលឃាត់ខ្លួនបាន ទី១. ឈ្មោះ សា លី ភេទប្រុស អាយុ២៥ឆ្នាំ ជនជាតិចាម មានទីលំនៅក្នុងភូមិសាលា ឃុំកក ស្រុកបរកែវ ទី២. ឈ្មោះ រចំ លាន់ ភេទប្រុស អាយុ២០ឆ្នាំ ជនជាតិទំពួន និងទី៣ ឈ្មោះ រចំ ថែង ភេទប្រុស អាយុ២៥ឆ្នាំ ជនជាតិទំពួន មានទីលំនៅភូមិគ្រៀងួ ឃុំកិចុង ស្រុកបរកែវ ខេត្តរតន:គិរី។

បច្ចុប្បន្ន ជនសង្ស័យទាំង៣នាក់ ត្រូវបានឃាត់ខ្លួន និងកសាងសំណុំរឿងនៅការិយាល័យកណ្ដាលនគរបាលព្រហ្មទណ្ឌខេត្តដើម្បីចាត់ការតាមនីតិវិធីច្បាប់៕

ឃាត់ខ្លួនជនសង្ស័យ៣នាក់

មតិយោបល់