ព័ត៌មានជាតិ

ករណីខ្សែភ្លើងឆក់មនុស្ស បណ្ដាលឲ្យស្លាប់ និងរងរបួស ឯម្នាក់ទៀតស្លាប់ដោយសារលង់ទឹក

កំពង់ធំៈ នៅថ្ងៃទី២៩ ខែសីហា ឆ្នាំ២០១៩ មានករណីខ្សែភ្លើងឆក់មនុស្សស្លាប់ម្នាក់ របួសស្រាលម្នាក់ និងករណីមនុស្សលង់ទឹកស្លាប់០១នាក់ស្ថិតនៅស្រុកកំពង់ស្វាយ។

១.ករណីមនុស្សឆក់ខ្សែភ្លើងវេលាម៉ោង ០៥និង០០នាទីព្រឹក ស្ថិតនៅភូមិសារី ឃុំសានគរ ស្រុកកំពង់ស្វាយ។
-ជនរងគ្រោះឈ្មោះ ភិន លាង ភេទស្រី អាយុ ៦២ឆ្នាំ(ស្លាប់)
-ជនរងគ្រោះឈ្មោះ វ៉ឹង កក្តដា ភេទប្រុស អាយុ ២៥ឆ្នាំ(របួសស្រាល)។

មូលហេតុ៖​​ ជនរងគ្រោះដើរប៉ះស័ង្កសីចំកន្លែងមានខ្សែភ្លើងដាច់រលាត់បណ្តាលឲ្យឆក់ស្លាប់។

២.ករណីមនុស្សលង់ទឹកស្លាប់វេលាម៉ោង ០៦និង០០នាទី ស្ថិតនៅតំបន់អាត្រាវ ភូមិក្រសាំងក ឃុំសានគរ ស្រុកកំពង់ស្វាយ។
-ជនរងគ្រោះឈ្មោះឡៃ ឡំ ភេទប្រុស អាយុ ២៣ឆ្នាំ។

មូលហេតុ៖ ជនរងគ្រោះជិះទូករាវខ្យងធ្លាក់ទឹកបឹង បណ្តាលឲ្យលង់ស្លាប់(ធ្លាប់មានជំងឺរមួលសាច់ដុំ)។

ក្រោយកើតហេតុសមត្ថកិច្ច ចុះដល់ទីតាំងធ្វើកំណតហេតុប្រគល់សពជូនក្រុមគ្រួសារ យកទៅធ្វើបុណ្យតាមប្រពៃណី រីឯអ្នករងរបួសត្រូវបានបញ្ជូនទៅសម្រាកព្យាបាលនៅមន្ទីរពេទ្យ៕

មតិយោបល់