ព័ត៌មានជាតិ

រថយន្តរត់តាក់ស៊ី ១គ្រឿង ពន្លះបង្គោលភ្លើងពេញទំហឹង បណ្ដាលឲ្យរងការខូចខាត

ភ្នំពេញ: នៅវេលាម៉ោង ៩ និង៣០នាទីព្រឹកថ្ងៃទី២៩ ខែសីហា ឆ្នាំ ២០១៩ មានករណីគ្រោះថ្នាក់ចរាចរណ៍ រថយន្តរត់តាក់ស៊ីមួយគ្រឿង បើកបុកបង្គោលភ្លើងយ៉ាងពេញទំហឹង បណ្ដាលឱ្យរងការខូចខាត ត្រង់ចំណុច
ផ្លូវ២៩៦/មុន្នីរ៉េត ទល់មុខហាងលក់សម្ភារ:អគ្គិសនីយីហោ «អឹម ខេ »។

រថយន្តរត់តាក់ស៊ីភ្នំពេញបាវិត ម៉ាក ទូរីស១២កៅអី ពណ៌ស ពាក់ស្លាកលេខ កណ្ដាល -2A- 0984 បើកបរដោយបុរសម្នាក់ ឈ្មោះ ក ណ។ មូលហេតុ៖ ជាន់ហ្វ្រាំងរថយន្តមិនស៊ី ក៏ជ្រុលទៅបុកបង្គោលភ្លើង យ៉ាងពេញទំហឹងតែម្ដង។

ក្រោយកើតហេតុ រថយន្តខាងលើ ត្រូវបានសមត្ថកិច្ចជំនាញ យកទៅរក្សាទុកការិយាល័យ ចរាចរណ៍ក្រុង រង់ចាំការដោះស្រាយតាមក្រោយ៕

មតិយោបល់